ព័ត៌មានជាតិ

ស្លាប់ម្នាក់ រងរបួស ៣នាក់ ករណីចរន្តអគ្គិសនីឆក់ នៅខេត្តស្វាយរៀង

ស្វាយរៀង: នៅវេលាម៉ោង ៥និង២០នាទីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិមេលោង សង្កាត់ចេក ក្រុង/ខេត្តស្វាយរៀង មានករណីចរន្តអគ្គិសនីឆក់មនុស្សស្លាប់ និងរងរបួស ។

ជនរងគ្រោះ ៤នាក់៖
១/ឈ្មោះ យស់ទូច អាយុ ៦៥ឆ្នាំ (ស្លាប់) មុខរបរកសិកររស់។
២/ឈ្មោះ ចាន់ សេរី អាយុ ៦៦ឆ្នាំ មុខរបរកសិករ ។
៣/ឈ្មោះ អ៊ាម សុម៉ាឡែន អាយុ ១៥ឆ្នាំ មុខរបរសិស្ស។
៤/ឈ្មោះ ទ្រី សុវណ្ណបុប្ផារ អាយុ ៩ឆ្នាំ មុខរបរសិស្ស ។
អ្នកទាំង៤ រស់នៅភូមិឃុំកើតហេតុខាងលើ។

មូលហេតុ៖ ក្មេងស្រីរងគ្រោះទាំង ២នាក់ អូសរីឡូព្រីភ្លើងដែលលៀនសរសៃលួសចេញមកក្រៅ ដើម្បីសាកថ្ម និងលេងទូរស័ព្ទ ប៉ុន្តែអកុសលកំពុងតែលេងសុខៗ ស្រាប់តែឆក់បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួស ៣នាក់។

ករណីនេះ ក្រោយពីកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ត្រួតពិនិត្យធ្វើកោសល្យវិច័យរួច ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ ចំពោះអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់