ព័ត៌មានជាតិ

យុវជន ៤នាក់ បង្កការភ្ញាក់ទាំងយប់ នៅខណ្ឌចំការមន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ កម្លាំងល្បាតប៉ុស្តិ៍នគរបាលទន្លេបាសាក់ បានធ្វើការឃាត់ខ្លួនយុវជនចំនួន ៤នាក់ បន្ទាប់ពីជិះម៉ូតូចំនួន ២គ្រឿង ប្រដាប់ដោយវិទ្យុទាក់ទងជាប់និងចង្កេះ ហើយអះអាងថា ខ្លួនជាកូនខ្លារបស់អាវុធហត្ថខណ្ឌដូនពេញ ដោយបានប្រដេញចាប់យុវជន ២នាក់ នៅក្នុងកោះពេជ្រ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលា ១០ និង៤៥នាទីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចមុខភោជនីយដ្ឋានDOSផ្លូវ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យុវជនខាងលើ៖
ទី១.ឈ្មោះ លឹម ជីវ័ន្ត ហៅខួច អាយុ១៨ឆ្នាំ មុខរបរសិស្សថ្នាក់ទី១១ ស្នាក់នៅផ្ទះលេខ៣៩ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
ទី២.ឈ្មោះ ហាក់ ភារ៉ា អាយុ២៨ឆ្នាំ មុខរបរលក់ម៉ូតូ ស្នាក់ផ្ទះលេខ 10D ភូមិព្រៃទា សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
ទី៣.ឈ្មោះ កែវ តារាសិរីវឌ្ឍ អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី៤។
ទី៤.ឈ្មោះ ទី វិរ: អាយុ២០ឆ្នាំ ជាសិស្សថ្នាក់ទី១១ ស្នាក់នៅផ្ទះលេខ១០៨ ផ្លូវ១៣០ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ។

ប្រភពពីខាងយុវជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ដំបូងទ្បើយគាត់ និងមិត្តភក្ដិ បាននាំគ្នាអង្គុយផឹកស៊ី នៅក្នុងមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ។ លុះដល់ម៉ោងកើតហេតុ ក៏បាននាំគ្នាជិះម៉ូតូត្រទ្បប់ទៅផ្ទះវិញ ខណៈកំពុងជិះចេញពីកោះពេជ្រ មកដល់ផ្លូវសបិតទិសដៅពីជើងទៅត្បូង ត្រង់ចំណុចកើតហេតុ ស្រាប់តែលេចមុខយុវជន ៤ខាងលើ ជិះម៉ូតូ២គ្រឿងមកកៀរម៉ូតូពួកគាត់ ឲ្យអែបកៀនដោយពួកគេប្រាប់ថា ខ្លួនជាអាវុធខណ្ឌដូនពេញ បានដាក់ការសង្ស័យលើរូបពួកគាត់ តែមិនបញ្ជាក់ពីករណីអ្វីទ្បើយ ទើបធ្វើឲ្យមានការឈ្លោះប្រកែកគ្នា បង្កការភ្ញាក់ផ្អើលដល់កម្លាំងអាវុធហត្ថខណ្ឌចំការមន និងកម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ធបាលសង្កាត់ទន្លេបាសាក់ ចុះទៅដល់កន្លែងកើតហេតុ ក៏ឃាត់ខ្លួនជនសង្ស័យខាងលើ នាំមកកាន់ប៉ុស្តិ៍នគរបាល ដើម្បីធ្វើការសាកសួរ។

ក្រោយសួរនាំរួច ទើបដឹងថា ជារឿងយល់ច្រឡំគ្នា ក៏មានវត្តមានកម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានចេញមុខសុំទោស ចំពោះកំហុសកូនចៅខ្លួន ដោយមានការយោគយល់ និងអធ្យាស្រ័យសមត្ថកិច្ចប៉ុស្តិ៍ នគរបាលទន្លេបាសាក់ ក៏បានធ្វើការអប់រំ និងឲ្យកម្លាំងអាវុធហត្ថខណ្ឌដូនពេញធានា ខ្លួនពួកគេត្រទ្បប់ទៅវិញ៕

មតិយោបល់