ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រាចុះមើលមងក្នុងទឹកបណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ធំ: ករណីបុរសម្នាក់លង់ទឹកស្លាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង០៦នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២០ ស្ថិតនៅ ភូមិឈើទាល ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុ ជនរងគ្រោះផឹកស្រាស្រវឹងចុះមើលមងបណ្តាលឲ្យលង់ស្លាប់។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែងរួចទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់