ព័ត៌មានជាតិ

កម្លាំងអន្តរាគមន៍ចុះល្បាតពេលយប់បង្រ្កាប និងឃាត់ខ្លួនក្មេងទំនើងចំនួន ៣នាក់ ក្នុងដៃមានកាន់ខ្សែក្រវ៉ាត់បម្រុងធ្វើសកម្មភាពវាយទៅលើអ្នកដទៃ

ពោធិ៍សាត់ៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីថ្ងៃអង្គារ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២២និង៥០នាទី កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ចុះល្បាតពេលយប់បង្រ្កាប និងឃាត់ខ្លួនក្មេងទំនើងចំនួន ០៣នាក់ នៅចំណុចភ្លើងស្តុបបំបែកលាច ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

របាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា កម្លាំងអន្តរាគមន៍ចេញល្បាតក្នុងភូមិសាស្រ្តបានប្រទះឃើញក្មេងទំនើងជិះម៉ូតូចំនួន ០១គ្រឿង មានគ្នាចំនួន ០៣នាក់ ដោយក្នុងដៃមានកាន់ខ្សែក្រវ៉ាត់បម្រុងធ្វើសកម្មភាពវាយទៅលើអ្នកដទៃ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងចំនួន ០៣នាក់៖ ទី១–ឈ្មោះ គួយ ចិត្រា្តភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិអូរស្តៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់(កាន់ខ្សែក្រវ៉ាត់១)។
ទី២–ឈ្មោះ ឆន ឆៃនី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្យា ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់(កាន់ខ្សែក្រវ៉ាត់១)។
នឹងទី៣–ឈ្មោះ ហៃ គង់ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិបង្គោល ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់(ជាអ្នកបើកបរម៉ូតូ) នឹងដកហូតវត្ថុតាងរួមមាន – ម៉ូតូចំនួន០១គ្រឿង ខ្សែក្រវ៉ាត់ចំនួន០២ខ្សែ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីដោះស្រាយតាមនីតិវិធី៕

មតិយោបល់