ផ្ទះ ព័ត៌មានជាតិ គ្រូបង្រៀនម្ន...

គ្រូបង្រៀនម្នាក់ បើកម៉ូតូលឿន​ រេចង្កូចធ្លាក់ផ្លូវ ទៅបុកក្បាលស្ពាន ​បណ្តាលឲ្យស្លាប់ក្នុងទឹក

0

សៀមរាប: នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅវេលាម៉ោង ៦និង០០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង នៅចំណុចស្ពានខាងកើត ការាសសាំងលីគឹមសេង ចម្ងាយប្រហែល១០០ម៉ែត្រ ស្ថិតនៅភូមិកញ្ចាន់រុន ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប លើកំណាត់ផ្លូវក្រួសក្រហម ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿង ម៉ាក HONGDA C125 ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1U_7357 លេខម៉ាស៊ីន 9202395 លេខតួ 9202395 បណ្តាលឲ្យស្លាប់និងខូចខាតម៉ូតូ,ជនរងគ្រោះឈ្មោះ ឡុក ក្រួច ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិគោកភ្នំ ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ។

មូលហេតុ៖ បណ្តាលមកពីបើកបរក្នុងល្បឿនលឿន រេចង្កូតទៅធ្លាក់ក្បាលស្ពាន ហើយបុកនឹងត្រចៀកស្ពានម្ខាងទៀត ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទៅតាំងខាងលើ ដើម្បីពិនិត្យសាកសព និងធ្វើកំណត់ហេតុ ។ សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់