ព័ត៌មានជាតិ

ស្រឡាញ់គ្នា២ឆ្នាំបានខ្លួនជាច្រើនលើករហូតខាងស្រីមានផ្ទៃពោះ បែរជាខាងប្រុសថា «មានកូនម៉េចមិនយកចេញ បើគេរត់ក៏មិនដឹងធ្វើអីគេដែរ» ទៅវិញ…

កណ្តាលៈ ជនសង្ស័យជាជនជាតិខ្មែរឥស្លាមម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានពាក្យបណ្តឹងខាងស្រីពីបទរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ ក្រោយពីបានស្រឡាញ់គ្នាជាមួយនារីរងគ្រោះរយៈពេល២ឆ្នាំ បានខ្លួនប្រាណគ្នាជាច្រើនលើក ចុងក្រោយឪពុកម្តាយខាងស្រីហៅមកគិតគូពីការរៀបចំមង្គលការផ្សំផ្គុំ បែរជាសាមីខ្លួនខាងប្រុសបោះពាក្យសម្តីដ៏គួរឲ្យរអើមថា « បើមានកូន ម៉េចមិនយកចេញ»ទៅវិញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហ្វ.ល.ស្ស ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ ម៉ើ ស្មាឯល ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយស្រុក មុខកំពូល ខេត្តកណ្ដាល។

ប្រភពព័ត៌មានបានឲ្យដឹងថា កន្លងមកជនរងគ្រោះនិងជនសង្ស័យធ្លាប់មានទំនាក់ទំនងស្រឡាញ់គ្នាតាំងពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៧ ដោយបានខ្លួនប្រាណគ្នាជាច្រើនលើកច្រើនសារ រហូតដល់មានផ្ទៃពោះរយៈពេល៥ខែ ហើយក្នុងការស្រឡាញ់គ្នានេះ ឪពុកម្តាយទាំងសង្ខាងក៏ដឹងដែរ។ លុះមកដល់ថ្ងៃទី១០ កក្កដា ឆ្នាំ២០១៧ ឪពុកម្តាយខាងស្រី ដោយដឹងថាកូនស្រីមានផ្ទៃពោះ ក៏បានពិភាក្សាជាមួយឪពុកម្តាយខាងប្រុសដើម្បីរៀបចំមង្គលការកូន ប៉ុន្តែឪពុកម្តាយខាងប្រុសបដិសេធមិនព្រមរៀបការទេ ក្នុងនោះសាមីខ្លួនខាងប្រុសបាននិយាយថា « បើមានផ្ទៃពោះម៉េចមិនយកចេញ »រួចបន្តទៀតថា «បើមានកូនហើយរស់នៅជាមួយគ្នាយ៉ាងម៉េចកើត បើខ្ញុំរត់ធ្វើអីខ្ញុំ» លឺដូច្នោះឪពុកម្តាយខាងស្រីមានចិត្តខឹងក៏ត្រឡប់មកផ្ទះវិញ។លុះស្អែកឡើងឪពុកម្តាយខាងប្រុសបានមកសូទោសនឹងសម្រួលជាមួយឪពុកម្តាយខាងស្រីវិញដើម្បីរៀបចំមង្គលការកូន ប៉ុន្តែឪពុកម្តាយខាងស្រីគេមិនព្រម។

លុះមកដល់ថ្ងៃទី១៧ កក្កដា ឆ្នាំ២០១៧ វេលាម៉ោង៣និង៣០នាទី ឪពុកម្តាយខាងស្រីក៏បានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ឫស្សីជ្រោយ។ ក្រោយពីបានទទួលពាក្យបណ្តឹងរួចមកនៅវេលាម៉ោង៤ល្ងាច សមត្ថកិច្ចប៉ុស្តិ៍ក៏បាននាំជនសង្ស័យខាងលើមកធ្វើការសាកសួរ ហើយបានសារភាពថាខ្លួនពិតជាបាន រួមភេទជាមួយជនរងគ្រោះប្រាកដមែន។

ចំពោះករណីនេះជំនាញ នគរបាលយុត្តិធម៌ស្រុកសហការជាមួយប៉ុស្តិ៍កំពុងបន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់