កំពង់ធំ: នៅវេលាម៉ោង ៧និង៥០នាទីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ មានករណីពលរដ្ឋប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ នៅមាត់បឹងកន្តឹង ផ្លូវគ្រួសក្រហម ភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ ឈួន ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ ជាមនុស្សពិការ គ្មានទីពឹង ញៀនស្រាជាប្រចាំ រស់នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យសាកសព រួចរាល់មិនឃើញមានករណី ឫស្លាកស្នាមអ្វីពាក់ព័ន្ធល្មើសព្រហ្មទណ្ឌ ក៏ប្រគល់សពជូនប្រធានភូមិយកទៅធ្វើបុណ្យ៕
មតិយោបល់