ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ៣នាក់ទៀតគេចខ្លួន ករណីកាប់ប្លន់យកម៉ូតូ

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃសុក្រ ០៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២២នេះករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) វេលាម៉ោង ០២និង៣៥នាទីយប់ ចំណុចផ្លូវលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ស៊ឹម ស្រីណែត ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិសំប៉ានក្រោម ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុន។

ជនសង្ស័យ៥នាក់ គេចខ្លួន​ ៣ម្នាក់៖
១-ឈ្មោះឈឿន សុខណា ហៅមាន់ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិសំបុកចាប ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
២-ឈ្មោះលីលាង សុខសាន្ត ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
៣-ឈ្មោះ ណន រ៉ៃយុ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិរការលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(គេចខ្លួន)។
៤-ឈ្មោះខន សឹងហាក់ ភេទប្រុស អាយុ ២១ឆ្នាំ ទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(គេចខ្លួន)។
៥-ឈ្មោះ លី មករា ភេទប្រុស អាយុ ២៦ឆ្នាំ ទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង​ ខេត្តកណ្តាល មុខរបរ ជាងជួសជុលម៉ូតូ(គេចខ្លួន)។

សម្ភារបាត់បង់៖ ស្លាកលេខម៉ូតូចំនួន១ ដែលមានលេខ ភ្នំពេញ 1HV.7435 ។
វត្ថុតាងចាប់យក៖
1-ម៉ូតូ១គ្រឿងម៉ាក HONDA SCOOPY-i ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1HV.7435 (របស់ជនរងគ្រោះ) ។
2-ម៉ូតូម៉ាក EXCITER ពណ៌ខ្មៅចំនួន ១គ្រឿង គ្មានស្លាកលេខ (មិនប្រក្រតីរបស់ជនសង្ស័យជិះធ្វើសកម្មភាពរកឃើញនៅកន្លែងលាងម៉ូតូរបស់ឈ្មោះ លី មករា)។
3-ស្លាកលេខម៉ូតូចំនួន១ ដែលមានលេខ កណ្តាល 1H.4238 (រកឃើញនៅកន្លែងលាងម៉ូតូរបស់ឈ្មោះ លី មករា)។
4-ដែកប្រាំមួយជ្រុងចុងស្រួចសំប៉ែតចំនួន១ (រកឃើញនៅផ្ទះរបស់ឈ្មោះ លី មករា)។
5-ដាវដែកដងឈើចំនួន១ប្រវែង៧០ស.ម (រកឃើញនៅកន្លែងលាងម៉ូតូរបស់ឈ្មោះ លី មករា)។

នៅវេលាកើតហេតុខាងលើជនរងគ្រោះ បានជិះម៉ូតូដូចមានភិនភាគខាងលើតែម្នាក់ឯងចេញពីធ្វើការនៅភ្នំពេញ ដើម្បីត្រឡប់ទៅផ្ទះវិញលុះជិះដល់កន្លែងកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន ៤នាក់ ជិះម៉ូតូពីរគ្រឿងមិនចាំម៉ាកជិះតាមពីក្រោយកៀរម៉ូតូជនរងគ្រោះអោយចូលកៀនហើយកាន់ដាវយារស្រែកសំឡុតរកកាប់ជនរងគ្រោះអោយប្រគល់ម៉ូតូអោយ ជនរងគ្រោះភ័យក៏ប្រគល់ម៉ូតូអោយទៅជនសង្ស័យ ពេលបានម៉ូតូហើយ ក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនឆ្ពោះទៅទិសខាងត្បូងបាត់ទៅ។ បន្ទាប់មកជនរងគ្រោះ បានទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរការខ្ពស់ ដើម្បីជួយអន្តរាគមន៍ ដោយម៉ូតូរបស់ជនរងគ្រោះភ្ជាប់ប្រព័ន្ធGPS សមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមរហូតដល់ម្តុំសំណង់១២ ស្ថិតក្នុងខណ្ឌទួលគោកទើបចាប់ឃាត់ខ្លួនបានពីរនាក់ រួមទាំងវត្ថុតាងបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធី៕

មតិយោបល់