យោងតាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា ព័ត៌មានចចាមរាម កាលពីមុនមុនវាជាការពិតមែនទេ ?ក្រុមហ៊ុន Microsoft ពិតជាបានទិញភាគហ៊ុន ពាក់ កណ្តាល របស់បណ្តាញ ទំនាក់ទំនងសង្គម Yammer ក្នុងតម្លៃ ១,២ពានលានដុល្លារអាមេរិក ឬក៏ច្រើនជាងនេះទៅទៀត។ លោក Steve Ballmer ជា នាយក ប្រតិបត្តិ របស់ក្រុមហ៊ុន Microsoft បានពោលទាំងសប្បាយ រីករាយ ថា ការទិញយក ភាគហ៊ុន ក្រុមហ៊ុន Yammer ផ្តោតសំខាន់លើកា ចែកចាយនូវបច្ចេកវិទ្យាដែលម្ចាស់ពាណិជ្ជកម្ម នីមួយៗតែងតែ ត្រូវការ និងពេញចិត្ត ហើយក្រុមហ៊ុន Yammer គឺជាបណ្តាញទំនាក់ទំនង សង្គមដែលផ្សព្វផ្សាយ ពាណិជ្ជកម្ម ល្អបំផុត អាចធ្វើការផ្សព្វផ្សាយ Microsoft កាន់តែល្បីខ្លាំងឡើង។ ការទិញយកភាគហ៊ុនរបស់ ក្រុមហ៊ុន Yammer បានផ្តល់ឲ្យក្រុមហ៊ុន Microsoft នូវបណ្តាញ ទំនាក់ទំនង់ យ៉ាង សំខាន់បំផុត ដើម្បី ពង្រីកវិសាលភាព របស់ខ្លួនឲ្យកាន់តែទូលំទូលាយ។
ប្រភពព័ត៌មានបរទេសទាំងនោះបានឲ្យដឹងបន្តទៀតថា ឥឡូវក្រុមហ៊ុន Microsoft ទទួលបានអ្នកប្រើប្រាស់ពីបណ្តាញ Yammer ច្រើនជាង ៥លាន នាក់ ដែលមកពីក្រុមហ៊ុន ច្រើនជាង២០០,០០០ ក្រុមហ៊ុនខុសគ្នា។ បញ្ជាក់ផងដែរថា ក្រុមហ៊ុន Microsoft កំពុងតែ ប្រើប្រាស់សមត្ថភាព របស់ក្រុមហ៊ុន Yammer ដើម្បី ពង្រីកផ្នែកសេវាកម្មនានា របស់ខ្លួនដោយ សម្ងាត់បំផុត ដែលមិនមានគម្រោង សហការផ្តល់ នូវកម្មវិធី SharePoint, Office 365 , Microsoft Dynamics និង Skype ដល់ Yammer ក្នុងរយៈ ពេលយូរអង្វែងនោះទេ ៕

មតិយោបល់