ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តដឹកដី បើកបុកម៉ូតូ បណ្ដាលឲ្យស្លាប់បុរសម្នាក់ សភាពសពខ្ទេច មើលសឹងលែងយល់

ព្រះសីហនុ: កាលពីវេលាម៉ោង ៦ និង៥០នាទីល្ងាចថ្ងៃទី១២​ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចបូរី BS ក្នុងសង្កាត់៤ ក្រុង/ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ។

ហេតុការណ៍នេះ បណ្តាលឲ្យអ្នកជិះម៉ូតូ ស្លាប់បាត់បង់ជីវិត និងបាក់បង្កោលភ្លើងអគ្គីសនីចំនួន០១ដើម បែកទុយោទឹកក្រុមហ៊ុនអានកូរ រីឯអ្នកបើករថយន្ត រងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញរថយន្តដឹកដី ពាក់ផ្លាកលេខ កំពង់ចាម 3A-5931 បើកបដោយឈ្មោះ ហេង វុត្ថា ភេទប្រុស អាយុ ២៣ឆ្នាំ មានស្រុកកំណើតភូមិថ្មពូល ឃុំថ្មពូល ស្រុកព្រែឈ ខេត្តកំពង់ចាម ធ្វើដំណើរចេញពីបុរីBSអូ៥ ទៅក្នុងក្រុង។ លុះមកដល់ទីតាំងខាងលើ បានបុកម៉ូតូ១គ្រឿង មិនស្គាល់ម៉ាក ពាក់ផ្លាកលេខ កំពង់ចាម 1U-6915 អ្នកបើកមិនស្គាល់អត្តសញ្ញាណនោះទេ មានទិសដៅស្របគ្នា។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ វាស់វែង និងយកវត្ថុតាងរថយន្ត និងម៉ូតូ ទៅរក្សាទុក រង់ចាំដោះស្រាយតាមនិតីវិធីពេលក្រោយ៕

មតិយោបល់