ព្រះវិហារៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថានៅថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តព្រះវិហារ ដោយមានកិច្ចសហការចូលរួមជាមួយពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ម្ហូបអាហារវេចខ្ចប់ស្រាប់ នៅផ្សាររវៀង ក្នុងភូមិរវៀងជើង ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆទប្រើមួយចំនួន រួមមាន៖
-ទឹកក្រូចចម្រុះ ចំនួន ២៩ ដប ស្មើនឹង ៩.៥៧ លីត្រ
-ទឹកដោះគោជូ ចំនួន ០៣ កេស + ០៩ ដប ស្មើនឹង ២៨.១៧ លីត្រ
-ទឹកផ្លែឈើ ចំនួន ២៨ កេស + ០៦ដប ស្មើនឹង ៤៣៣.០៨ លីត្រ
-ស្រាបៀរ ចំនួន ១០ កំប៉ុង ស្មើនឹង ៣.៣០ លីត្រ
-ស្ករគ្រាប់ ចំនួន ០១ ស្បោងធំ ស្មើនឹង ០៨ គីឡូក្រាម
-នំចម្រុះ ចំនួន ០២ បាវ ស្មើនឹង ២៤ គីឡូក្រាម
-ទឹកប៉េងប៉ោះ ចំនួន ០៦ ដប ស្មើនឹង ៦ គីឡូក្រាម។
បន្ទាប់មកមន្ត្រីសាខា ក.ប.ប. ខេត្តព្រះវិហារបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់