ព័ត៌មានជាតិ

បុរសម្នាក់មានវិបត្តិក្នុងគ្រួសារ ប៉ុនប៉ងលោតសម្លាប់ខ្លួនលើស្ពានអាកាសស្ទឹងមានជ័យ

ភ្នំពេញ: កាលពីវេលាម៉ោង ៨យប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នៅចំណុចលើស្ពាន អាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវលេខ២៧២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងធ្វើដំណើរតាមដងផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់ម៉ូតូ រួចឡើងលើបង្កាន់ដៃស្ពានប៉ុនប៉ងលោតសម្លាប់ខ្លួនតែមិនបានសម្រេច ត្រូវបានបងប្អូន ប្រជាពលរដ្ឋឃើញទាន់ចុះទៅជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា ហើយបាននាំជនរងគ្រោះ មកក្រោមស្ពានធ្វើការសួរនាំហើយជនរងគ្រោះបានឆ្លើយប្រាប់ថា គាត់មានវិបត្តិក្នុងគ្រួសារ រួចហើយអ្នកជួយសង្គ្រោះក៏បានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ ៕

មតិយោបល់