ព័ត៌មានជាតិ

បញ្ជូនខ្លួនបុគ្គលិកទីផ្សាររោងចក្រស៊ីម៉ង់ត៍ចក្រីទីងម្នាក់ទៅតុលាការ ពីបទកំហែងទារលុយ

ភ្នំពេញ: នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បុគ្គលិកទីផ្សារបស់ររោងចក្រស៊ីម៉ង់ត៍ចក្រីទីងម្នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញចាប់ខ្លួន និងបញ្ជូនមកតុលាការ តាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបទល្មើស ប្រើលិខិតក្លែង និងគំរាមកំហែងហែកកេរ្តិ៍តាមហ្វេសប៊ុក។

នគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យនឹងត្រូវបញ្ជូនមកកាន់សាលាដំបូងនៅរសៀលថ្ងៃទី ០២ វិច្ឆិកា ឆ្នាំ ២០១៦នេះ។ ប្រភពបន្តឲ្យដឹងថា យុវជនដែលត្រូវចាប់ខ្លួនឈ្មោះ វ៉ាន់ លីឈិន អាយុ២៤ឆ្នាំ ជាបុគ្គលិកទីផ្សាររបស់ក្រុមហ៊ុន សុវណ្ណបានសុខ ហេង ស៊ីម៉ង់ មានលំនៅស្ថានផ្ទះលេខ ៨៩D ផ្លូវលេខ ២១៧ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ វ៉ាន់ លីឈិន កន្លងមកធ្លាប់បានប្រើវិធីសាស្ត្របែប នេះដើម្បីទារលុយអតិថិជនជាច្រើននាក់បានសម្រេចជាច្រើនលើក ប៉ុន្តែទើបតែអស់លក្ខណ៍ នៅគ្រាដែលរូបគេបានធ្វើសកម្មភាពដដែលនេះជាមួយក្រុមហ៊ុន ណឹម ម៉េង ដែលគេយល់ច្បាប់ និងធ្វើការងារច្បាស់លាស់។

ដើមហេតុដែលធ្វើឲ្យមានការចាប់ខ្លួនឈ្មោះ វ៉ាន់ លីហេង គឺកាលពីអំឡុងខែមិថុនា ឆ្នាំ ២០១៦ ឈ្មោះ វ៉ាន់ លីហេង បានយកវិក្កយបត្រថតចម្លងន៣សន្លឹកមកទារប្រាក់ថ្លៃស៊ីម៉ង់ត៍របស់ក្រុមហ៊ុនស៊ីម៉ង់ត៍កម្ពុជាចក្រីទីង ពីក្រុមហ៊ុន ណឹម ម៉េង ដោយបានអះអាងថា ក្រុមហ៊ុន ណឹម ម៉េងនៅជំពាក់ប្រាក់ចំនួន ៧,១៧៣ ដុល្លារ។ នៅពេលនោះខាងគណនេយ្យរបស់ក្រុមហ៊ុន ណឹម ម៉េង បានទាមទារឲ្យឈ្មោះ វ៉ាន់ លីឈិន យកវិក្កយបត្រច្បាប់ដើមមកបង្ហាញទើបអាចធ្វើការជាមួយគ្នាបាន ដោយហេតុថាក្រុមហ៊ុន ណឹម ម៉េង ទើបតែទូទាត់ថ្លៃស៊ីម៉ង់ឲ្យក្រុមហ៊ុនរោងចក្រីទីងចំនួន ៩,៦៦២ដុល្លារ តាមមូលប្បទានប័ត្រលេខ១៩៣០៧៨ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ របស់ធនាគារភ្នំពេញពាណិជ្ជ ។ ប៉ុន្តែឈ្មោះ វ៉ាន់ លីឈិន នៅតែព្យាយាមយកវិក្កយបត្រថតចម្លងមកទារប្រាក់ និងទូរស័ព្ទមកច្រើនដងដោយបានគំរាមថា ប្រសិនបើមិនព្រមប្រគល់ប្រាក់តាមការទាមទារខ្លួនទេនោះ រូបគេនឹងបង្ហោះ ហ្វេសប៊ុកផ្ទាល់ខ្លួន និងឱ្យមិត្តភក្តិទាំងអស់ជួយបង្ហោះហ្វេសប៊ុក Tag និងShare ដាក់ចូល ទំព័រហ្វេសប៊ុកសម្តេចតេជោ ទំព័រហ្វេសប៊ុកវិទ្យុ ABC និងផ្សាយតាមវិទ្យុABC ឱ្យគេដឹងទូទាំងប្រទេសកម្ពុជា ថែមទៀតផង។

ក្រោយមក នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ឈ្មោះ វ៉ាន់ លីឈិន បានបង្ហោះសារជាអក្សរ និងវីដេអូតាមរយ:គណនីឈ្មោះ Ly chhEn នៅលើបណ្ដាញសង្គមហ្វេសបុកដោយបរិហាកេរ្តិ៍លោកឧកញ៉ា ណឹម ម៉េង ព្រមទាំងដាក់លេខទូរសព្ទ និងនាមប័ណ្ណក្រុមហ៊ុន ណឹម ម៉េង ថែមទៀតផង។

ដោយសារមានអំពើល្មើសនេះ កើតឡើងទើបក្រុមហ៊ុន ណឺម ម៉េង បានប្រគល់សិទ្ធឲ្យលោកមេធាវី លឹម វណ្ណា ប្ដឹងឈ្មោះ វ៉ាន់ លីហេង តាមផ្លូវច្បាប់ ព្រោះទង្វើបស់ឈ្មោះ វ៉ាន់ លីហេង មានចេតនាទុច្ចរិត គំរាមកំហែង ទារប្រាក់ ទម្លាក់កំហុស ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់ជនរងគ្រោះយ៉ាងធ្ងន់ធ្ងរ។

ប្រភពព័តមានបានបន្តឱ្យដឹងថា នៅក្នុងពាក្យបណ្ដឹងរបស់លោកមេធាវី លឹម វណ្ណា មេធាវីតំណាងរបស់ក្រុមហ៊ុន ណឹម ម៉េង បានទាមទារជំងឺចិត្តជាប្រាក់ចំនួន១០ម៉ឺនដុល្លារ និងសុំឲ្យតុលាការចាត់ការតាមផ្លូវច្បាប់៕

//youtu.be/jN0ZcIw0mo8

photo_2016-11-02_15-39-50

photo_2016-11-02_15-39-46

photo_2016-11-02_15-39-49

photo_2016-11-02_15-39-50-2

មតិយោបល់