ព័ត៌មានជាតិ

រថយន្តសណ្តោងបើកកៀរម៉ូតូហុងដាឌ្រីមស្របទិស គាបជាប់លើកឡើងលើ

ភ្នំពេញ: យុវតីម្នាក់សំណាងល្អមួយដែរ លោតផុតពីគ្រោះថ្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរមួយកើតឡើង រវាងរថយន្តសណ្តោងពោងស៊ីម៉ង់ត៍បើកកៀរម៉ូតូហុងដាឌ្រីម ស្របទិស គាបជាប់លើកម៉ូតូទៅលើ កាលពីវេលាម៉ោង ២និង១០នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៤ ទល់មុខសាលា សង្កាត់ចោមចៅ៣ ស្ថិតនៅក្នុងភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HE-6496 បើកបរដោយយុវតីម្នាក់ ក្នុងទិសដៅពីកើតទៅលិចសរសៀជាប់មាត់លូ លុះដល់ចំណុចកើយហេតុ ស្រាប់តែភាគីរថយន្តសណ្តោងពោងស៊ីម៉ង់ត៍ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ស ពាក់ស្លាកលេខ ភ្នំពេញ 3E-6829 សឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-5715 បើកបរដោយបុរសម្នាក់ស្របទិស មកកៀរពីក្រោយ គាបជាប់លើកម៉ូតូឡើងលើនឹងកាងរថយន្ត យុវតីរងគ្រោះលោតផុតពីគ្រោះថ្នាក់ ម៉ូតូរងខូចខាតបាក់ក ។

ក្រោយកើតហេតុភ្លាមៗ អ្នកបើកបររថយន្ត បែជាបន្ទោសលើអ្នកបើកបរម៉ូតូ ថាបើកចូលរថយន្តរបស់គាត់ ក៏ប៉ុន្តែពលរដ្ឋមហាជនជាច្រើន លើកឡើងសង្កត់ធ្ងន់ៗទៅលើ អ្នកបើកបររថយន្ត បើកបរបំពានលើគន្លងផ្លូវ ទើបបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះ សំណាងហើយដែលយុវតីលោតផុតពីគ្រោះថ្នាក់ គ្រាន់តែខូចខាតម៉ូតូ ទើបភាគីរថយន្តបន្ទន់ឥរិយាបទ សម្របសម្រួល ដោយសុខចិត្តជួសជុលម៉ូតូឲ្យជនរងគ្រោះ ដើម្បីបញ្ចប់រឿង ៕

មតិយោបល់