ភ្នំពេញៈ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១១ និង២០នាទី មានករណីជនអនាថាដេកស្លាប់ កើតឡើងមួយលើក នៅចំណុចមុខវត្តព្រះពុទ្ធឃោសាចារ្យ ហៅវត្តសេះ ផ្លូវលេខ៤៧ ភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពមិនស្គាល់អត្តសញ្ញាណនោះទេ ភេទប្រុស អាយុប្រហែល៣៨ឆ្នាំ កំពស់ប្រហែល១៧០ស.ម សម្បុរខ្មៅស្រអែម សក់កាត់ខ្លី មាឌស្គមស្តើងស្លេកស្លាំង ពាក់អាវយឺតដៃខ្លី កបើក ពណ៌ឈាមជ្រូក ស្លៀកខោក្នុងពណ៌ខ្មៅ និងមានស្នាមរបួសចាស់ដាច់រយៈទក់សាច់ឡើងក្រម៉រដេរមួយថ្នេរនៅក្បាលខាងក្រោយចំហៀងខាងស្តាំ។
តាមឈ្មោះ ពេជ្រ សីហា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខឯកជន បានឱ្យដឹងថា មុនពេលកើតហេតុថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១១ និង២០នាទី ជនរងគ្រោះបានឈរតោងបង្គោលទង់សាសនានៅចំណុចមុខវត្តព្រះពុទ្ធឃោសាចារ្យ ហៅវត្តសេះ ផ្លូវលេខ៤៧ ភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ យោគទៅយោគមក ស្រាប់តែដួលត្រដរខ្យល់(ដកចង្កាមាន់)ស្លាប់តែម្តង ។
ក្រោយមកក៏រាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិ្ចចចំរុះចុះដល់កន្លែងកើតហេតុ នឹងឆ្លងតាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ និងការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជនរងគ្រោះស្លាប់ដោយសារ គាំងបេះដូង។
សពត្រូវបានយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តឫស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕
មតិយោបល់