បើទោះបីរដ្ឋាភិបាលម៉ាឡេស៊ីបាន ប្រកាសថា គ្មាននរណាម្នាក់នៅរស់ក្នុង ជើងហោះហើរMH370របស់ក្រុមហ៊ុន អាកាសចរណ៍ម៉ាឡេស៊ី ប៉ុន្ដែការលាត ត្រដាងមូលហេតុពិតនៃជើងហោះហើរ នៅតែជាអាថ៌កំបាំងយ៉ាងធំធេងមិនទាន់ អាចរកឃើញ ។
អាកាសធាតុមិនអំណោយផលបាន រារាំងសកម្មភាពរុករកបំណែកយន្ដហោះ នៅតាមគោលដៅដែលផ្កាយរណបថត ឃើញបំណែកសង្ស័យនៅមហាសមុទ្រ ឥណ្ឌាកាលពីថ្ងៃទី២៥ ខែមីនា ។ ក្រសួង សន្ដិសុខចរាចរណ៍ដែនសមុទ្រអូស្ដ្រាលី AMSA បានប្រកាសថា សកម្មភាពរុក រកនឹងត្រូវបន្ដនៅពេលអាកាសធាតុ អំណោយផល ។
សារព័ត៌មាន ABC បានដកស្រង់ សម្ដីនាយករដ្ឋមន្ដ្រីអូស្ដ្រាលី លោកតូនី អាប៊ូដ បានឱ្យដឹងថា នាវាបំផ្លាញផ្ទាំង ទឹកកក“នាគព្រឹល”របស់ចិនក៏ត្រូវចូល ចតនៅចម្ងាយពីតំបន់រុករករាប់រយ គីឡូម៉ែត្រដោយសារតែមានខ្យល់ព្យុះ កើតឡើងនៅតំបន់ដែលត្រូវរក។ លោក តូនី អាប៊ូដ បានសន្យាថា នឹងផ្ដល់អាទិ ភាពសាច់ញាតិអ្នកដំណើរទៅកាន់ប្រទេស អូស្ដ្រាលីរង់ចាំទទួលដំណឹង ។
ក្រសួងសន្ដិសុខចរាចរណ៍ដែនសមុទ្រ អូស្ដ្រាលីបានបញ្ជាក់ទៀតថា បច្ចុប្បន្ន មានប្រទេសចំនួន៦ចូលរួមរុករកយន្ដ ហោះនៅមហាសមុទ្រឥណ្ឌា ក្នុងនោះ មានអូស្ដ្រាលី អាមេរិក កូរ៉េខាងត្បូង ជប៉ុន ញូវហ្សឺឡែន និងចិន ។ ក្រសួង ការបរទេសចិនបានឱ្យដឹងថា ពេលនេះ ចិនបានបញ្ជូននាវាជួយសង្គ្រោះ១៤ គ្រឿង និងនាវាចម្បាំងចែកចេញជាបី ទិសដៅក្នុងការរុករកនៅតំបន់សមុទ្រ ប្រទេសអូស្ដ្រាលី ឈូងសមុទ្របែនហ្គាល និងតំបន់សមុទ្រជុំវិញប្រទេសឥណ្ឌូនេស៊ី។ បរិវេណដែលត្រូវរុករកមានទំហំ១៥ពាន់ គីឡូម៉ែត្រក្រឡា ។ ក្រៅពីនេះកប៉ាល់ នេសាទចិនប្រមាណ២០គ្រឿងក៏បាន ចូលរួមរុករកផងដែរ ។
កម្លាំងទាហានជើងទឹកអាមេរិកបាន បញ្ជូនឧបករណ៍កំណត់ប្រអប់ខ្មៅទៅកាន់ មហាសមុទ្រឥណ្ឌារុករកយន្ដហោះ ប្រអប់ខ្មៅMH370 ។ មន្ទីរបញ្ចកោណ អាមេរិកបានបញ្ជាក់ថា ឧបករណ៍រុករក ចំនួន២ត្រូវបានបញ្ជូនទៅកាន់ទីក្រុង Purk ប្រទេសអូស្ដ្រាលីកាលពីថ្ងៃទី២៥ ខែមីនា ។ ឧបករណ៍រុករកនៅបាត សមុទ្រមានឈ្មោះថា Bluefin ប្រវែង តែ៥ម៉ែត្រប៉ុណ្ណោះ ទម្ងន់៨០០គីឡូ ក្រាមអាចធ្វើសកម្មភាពបានរយៈពេល ២៤ម៉ោងនៅបាតសមុទ្រ ។
អាមេរិកធ្លាប់ឱ្យបារាំងខ្ចីឧបករណ៍រុក រកខាងលើដល់ប្រទេសបារាំងរុករក ប្រអប់ខ្មៅយន្ដហោះអ៊ែរហ្វ្រាំងដែលបាត់ ខ្លួននៅមហាសមុទ្រអាត្លង់ទិកកាលពីឆ្នាំ ២០០៩ ។ មន្ទីរបញ្ចកោណបានបញ្ជាក់ ថា ការប្រើប្រាស់ឧបករណ៍រុករក Blue fin ចាំបាច់ត្រូវតែកំណត់ទីតាំងឱ្យបាន ច្បាស់លាស់ មុនពេលប្រើប្រាស់ឧបករណ៍ ខាងលើ ។
ក្រុមអ្នកឯកទេសអាមេរិកបានបញ្ជាក់ ថា បើទោះបីរកប្រអប់ខ្មៅឃើញ ក៏មិន អាចបកស្រាយលាតត្រដាងឱ្យបានអស់ នូវរឿងអ្វីដែលបានកើតឡើងទៅលើយន្ដ ហោះMH370នោះឡើយ ។ ហេតុការណ៍ ខាងលើកើតឡើងដោយសារតែការវាយ ប្រហារភេរវកម្ម អាកាសយានិកធ្វើអត្ដ ឃាត ម៉ាស៊ីនខូច…។
កន្លងមក ក្រុមហ៊ុនប្រឹក្សាអាកាស ចរណ៍ Leeham របស់អាមេរិកបាន បញ្ជាក់ថា ប្រអប់ខ្មៅយន្ដហោះអាចផ្ដល់ ព័ត៌មានលម្អិតពីផ្លូវហោះហើរ និងព័ត៌ មានជុំវិញម៉ាស៊ីនយន្ដហោះ ។ ប៉ុន្ដែ ឧបករណ៍ថតសំឡេងនៅក្នុងបន្ទប់បើក បរអាចរក្សាទុកបានតែរយៈពេល២ម៉ោង ប៉ុណ្ណោះក្រោយពេលយន្ដហោះធ្លាក់ ។ ទាំងនោះមានន័យថា រាល់ការសន្ទនា នៅក្នុងបន្ទប់បើកបរដែលមានសារ សំខាន់ត្រូវបោះបង់ទាំងស្រុង ។
លោកគ្រីស្ទយ៉ាតេស អ្នកឯកទេស អាកាសចរណ៍អង់គ្លេសបានឱ្យដឹងថា នៅពេលដែលប្រពង់ខ្មៅបានរកឃើញក៏ ដោយ ក៏មិនអាចលាតត្រដាងពីមូល ហេតុបណ្ដាលឱ្យមានគ្រោះថ្នាក់ខាងលើ កើតឡើង ។ យន្ដហោះបាត់ទំនាក់ទំនងពី ប្រព័ន្ធរ៉ាដា ហើយហោះហើរជាច្រើន ម៉ោងទៅយ៉ាងឆ្ងាយរាប់ពាន់គីឡូម៉ែត្រ ស្ថិតនៅជាអាថ៌កំបាំងដដែល ។
នៅក្នុងព្រឹត្ដិការណ៍មួយពាក់ព័ន្ធនោះ ដែរ ពលរដ្ឋចិនជាច្រើនបាននាំគ្នាធ្វើ បាតុកម្មប្រឆាំងរដ្ឋាភិបាលម៉ាឡេស៊ី ដែលផ្ដល់ព័ត៌មានគ្មានភស្ដុតាងច្បាស់ លាស់ ។ អ្នកនាំពាក្យក្រសួងការបរទេស ចិន លោកហុង លី បានឱ្យដឹងថា រដ្ឋាភិ បាលទីក្រុងប៉េកាំងស្នើដល់រដ្ឋាភិបាល ទីក្រុងម៉ានីលផ្ដល់ព័ត៌មាន និងភស្ដុតាង ឱ្យបានច្បាស់លាស់ពីយន្ដហោះធ្លាក់នៅ មហាសមុទ្រឥណ្ឌាដូចដែលនាយករដ្ឋ មន្ដ្រីម៉ាឡេស៊ី លោក Najib Razak បានប្រកាសកាលពីយប់ថ្ងៃទី២៤ ខែ មីនា ឆ្នាំ២០១៤ ។
ប្រធានាធិបតីចិន លោកស៊ី ជីងពីង បានចេញបញ្ជាឱ្យរដ្ឋលេខាក្រសួងការ បរទេសចិនទៅកាន់ម៉ាឡេស៊ីចូលរួមធ្វើ ការជាមួយរដ្ឋាភិបាលម៉ាឡេស៊ីពាក់ព័ន្ធ នឹងយន្ដហោះបាត់ខ្លួនខាងលើ៕
មតិយោបល់