ព័ត៌មានជាតិ

រថយន្ត ២គ្រឿងបុកជាមួយម៉ូតូ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល

តាកែវ: នៅវេលាម៉ោង ៣និង០០នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នៅលើដងផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤២-៤៣ ត្រង់ចំណុចភូមិព្រហែក ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងរថយន្ត ទិសដៅខ្វែងគ្នាពីលិចទៅកើត។

ម៉ូតូម៉ាក ហុងដា សេ២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1R-6625 បើកមកពីទិសខាងលិចទៅកើត (ឆ្លងចំណុចកាត់ទ្រូងផ្លូវ) បើកបរដោយឈ្មោះ យ៉ាវ អេង ភេទស្រី អាយុ ៤៧ឆ្នាំ មុខរបរ កសិកររបួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព) មានទីលំនៅភូមិព្រហែក ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ បានបុកជាមួយនិងរថយន្តម៉ាក កាមារីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2P-6530 បើកមកពីទិសខាងត្បូងដោយឈ្មោះ ភិន សុធាន ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិព្រែកត្រាង ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត មុខរបរ យោធិន មិនរងរបួស ពាក់ខ្សែក្រវ៉ាត់ ក៏បានរេចង្កូតមកស្ដាំបុកជាមួយនិង រថយន្តម៉ាក ប៉ាសេរ៉ូ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ឧត្ដរមានជ័យ 2A-0267 បើកបរដោយឈ្មោះ ផេង ចាន់ណារ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រះពុទ្ធ ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

មូលហេតុ៖ មិនគោរពសិទ្ធិអទិភាព។

ករណីខាងលើនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងទាំងបី មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីបំពេញបែបបទបន្តតាមនីតិវិធី៕

មតិយោបល់