ព័ត៌មានជាតិ

កិច្ចប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរ គ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ

ភ្នំពេញៈ យោងតាមផេក Anti-Drug Department បានឲ្យដឹងថាដោយអនុវត្តន៍តាមបទបញ្ជារដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ការចង្អុលដឹកនាំផ្ទាល់របស់ ឯកឧត្តមនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ឯកឧត្ដម ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៧និង២០នាទី កម្លាំងជំនាញ (ក១០)របស់មន្ទីរប្រឆាំងបទល្មើស
គ្រឿងញៀន សហការជាមួយកម្លាំងជំនាញរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដោយ មានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញារង អ៊ំ សុភក្តិ បានបើកស៊ើបអង្កេត ស្រាវជ្រាវ បង្រា្កប នៅ២គោលដៅ : ១•នៅចំណុចផ្លូវ១៤៣ ជិតវង្វង់មូលផ្សារសំពៅមាសសង្កាត់វាលវង់ ខ័ណ្ឌ ៧មករា រាជធានីភ្នំពេញ។
២• ម៉ោង ២១ម៉៤០នាទី យើងបន្ត ស្រាវជ្រាវតាមចាប់មេខ្លោង ដែលលាក់ខ្លួននៅបន្ទប់លេខ០៧២១ របស់ខុនដូរ ដាយមិន វ័ន ( Diamond One) ក្បែរមជ្ឈមណ្ឌលកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន ។

ក្នុងកិច្ច ប្រតិបត្តិការ ជនល្មើសជាមេខ្លោង១នាក់ភេទប្រុសជនជាតិចិន បានចេញពីបន្ទប់ខុនដូ ហើយបាញ់ស្រោចមកលើកម្លាំងយើងដោយកាំភ្លើងខ្លីប្រមាណ ៥-៦គ្រាប់ ។ សមត្ថកិច្ចយើងបានតបតការពារខ្លួន បណ្ដាលអោយជនល្មើសប្រាស់គេចខ្លួន ។
លទ្ធផល:
ក• ចាប់ខ្លួន ២នាក់:
១• ឈ្មោះ អ៊ី រីស៊ី (YI RISHI) ភេទប្រុស ជនជាតិចិន
២• ឈ្មោះ យ៉ាវវ៉ាឡាក់ កេតសាយ (YAVALAK KETSAI)ភេទស្រី ជនជាតិថៃ។
ខ• ចាប់យកវត្ថុតាង :
១•សារធាតុញៀនប្រភេទមេតំហ្វេតាមីន និងកេតាមីន ទម្ងន់១៩៥៣ក្រាម២៣ ។
– សារធាតុគីមីផ្សំ ទម្ងន់២០១ក្រាម៩៦ ។
២• អាវុធខ្លី១ដើមធុន CaL9mmPAK -គ្រាប់ចំនួន ១៥និងសំបក គ្រាប់ចំនួន៥ ។
៣• ជញ្ជីងថ្លឹងគ្រឿងញៀន ៧
និងសម្ភារៈកែឆ្នៃវេចខ្ចប់គ្រឿងញៀនមួយចំនួន ។
៤•រថយន្ត ធុនTUNDRA ១គ្រឿង – ទូរស័ព្ទ៣ គ្រឿង ។

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ឯកឧត្ដម ឃួង ស្រេង អភិបាលនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ ដឹកនាំផ្ទាល់កម្លាំងអន្តរាគមន៍ចុះដល់គោលដៅប្រតិបត្តិការ យ៉ាងទាន់ពេល៕

 

មតិយោបល់