ព័ត៌មានជាតិ

ឃាត់ជនសង្ស័យម្នាក់ ករណីយកកាំបិតប៉័ងតោកាប់ជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់

ភំ្នពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ម៉ោង២២និង៣០នាទី កម្លាំងនគរបាលខណ្ឌច្បារអំពៅ បានឃាត់ជនសង្ស័យម្នាក់ យកកាំបិតប៉័ងតោកាប់ទៅលើ ជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

ជនរងគ្រោះឈ្មោះ កាំង ឆាងទូច ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិ-សង្កាត់ខាងលើ ។ ជនសង្ស័យឈ្មោះ សេង គន្ធា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះកើតហេតុ។

ប្រភពបានឲ្យដឹងថា តាមដំណើតរឿងហេតុ មុនពេលកើតហេតុជនសង្ស័យផឹកស្រាស្រវឹងស្រែកឡូឡា រួចជនរងគ្រោះក៏ប្រាប់ថា កុំស្រែកឡូឡាខ្លាំងពេក ដេកអត់បានទេ! ជនសង្ស័យឆ្លើយថា អញស្រែកដល់យប់ជ្រៅបន្តិចឈប់ហើយ! រួចក៏មានទំនាស់គ្នា ជនរងគ្រោះក៏យកដំបងឫស្សី ចំណែកជនសង្ស័យយកកែវវាយគ្នា បណ្តាលឲ្យជនសង្ស័យមុតម្រាមដៃស្តាំ រួចជនសង្ស័យក៏ទៅយកកាំបិតប៉័ងតោកាប់ជនរងគ្រោះរបួសកដៃឆ្វេង និងថ្ងាសដួលទៅលើដី រួចជនរងគ្រោះក៏ងើបរត់ ជនសង្ស័យក៏ដេញតាម ពេលនោះប្រពន្ធជនរងគ្រោះក៏ទូរស័ព្ទ ប្រាប់សមត្ថកិច្ច ចុះទៅឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងកាំបិតប៉័ងតោ០១ បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យ បាយ័ន្ត ដេរ៤០ថ្នេរ ៕

មតិយោបល់