កំពង់ស្ពឺៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កម្លាំងនគរបាលស្រុកឧដុង្គ ដឹកនាំដោយលោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការ នគរបាលស្រុក សហការជាមួយកម្លាំងមូលដ្ឋាន ធ្វើការស្រាវជ្រាវ បង្រ្កាបគ្រឿងញៀន ០២ករណី៖ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ស៊ុន រិទ្ធ ភេទប្រុស អាយុ៤១ឆ្នាំ ស្ថិតនៅភូមិរូង ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ជាក់ស្តែងសមត្ថកិច្ចឃាត់មុខសញ្ញាសង្ស័យចំនួន០៥នាក់៖
១–ឈ្មោះ ស៊ុន រិទ្ធ ជាម្ចាស់ទីតាំងខាងលើ,២–ឈ្មោះ ឃី សុភ័ស្ស ភេទប្រុស អាយុ២២ឆ្នាំ ,៣–ឈ្មោះ ខេង សំបូរ ភេទប្រុស អាយុ២៥ឆ្នាំរស់នៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្កស្នួល ខេត្តកណ្តាល ។,៤–ឈ្មោះ វ៉ាត ទី ភេទប្រុស អាយុ២៤ឆ្នាំ,៥–ឈ្មោះ ណាត ណាង ភេទប្រុស អាយ២៥ឆ្នាំរស់នៅភូមិរាំងទេ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ។ សមត្ថកិច្ចធ្វើការឆែកឆេររកឃើញម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន ១៧កញ្ចប់(១៦តូច០១មធ្យម) ទូរស័ព្ទដៃចំនួន០៩គ្រឿង ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍កែច្នៃសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
ករណី២ នៅថ្ងៃខៃឆ្នាំដដែលវេលាម៉ោង១៧និង០០នាទី នៅចំនុចផ្ទះរបស់ឈ្មោះ នី ស្រីពៅ ភេទស្រី អាយុ២០ឆ្នាំ ស្ថិតនៅភូមិរាំងទេឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ បន្តឃាត់មុខសញ្ញាសង្ស័យចំនួន០៤នាក់៖១.ឈ្មោះ នី ស្រីពៅ ជាម្ចាស់ទីតាំងខាងលើ,២.ឈ្មោះ ម៉ន គង់ ភេទប្រុស អាយុ២៨ឆ្នាំជាប្តី,៣.ឈ្មោះ ផល សុជា ភេទប្រុស អាយុ១៩ឆ្នាំរស់នៅភូមិរូង ឃុំយុទ្ធសាមគ្គីស្រុកឧដុង្គ,៤.ឈ្មោះ ធុក ប៉ង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិរោងដំរី ឃុំភ្នំតូច ស្រុកឧដុង្គ ជាក់ស្ដែងធ្វេីការ ឆែកឆេររកឃើញម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀន ចំនួន០៩កញ្ចប់តូច , ទូរស័ព្ទដៃ០៣គ្រឿង និងឧបករណ៍កែច្នៃសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នមុខសញ្ញាសង្ស័យពាក់ព័ន្ធករណីជួញដូរ រក្សាទុកសារធាតុញៀន ផ្ដល់ទីតាំងឱ្យប្រើប្រាស់គ្រឿងញៀន ជំនាញបានកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ដើម្បីចាត់ការ តាមនីតិវិធីបន្ដ ៕
មតិយោបល់