ព័ត៌មានជាតិ

យុវជន ២នាក់ ជិះម៉ូតូជ្រុលចង្កូត បុកបង្គោលភ្លើង បណ្ដាលឲ្យស្លាប់ម្នាក់

កោះកុង:​ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ថ្ងៃអង្គារ ១៤រោច ខែស្រាពណ៏
ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០​ ជិះ​ម៉ូតូ​ជ្រុល​ចង្កូត​ ទៅ​បុក​នឹង​បង្គោល​ភ្លើង​ បណ្តាលឲ្យ​បុរសម្នាក់​ស្លាប់នៅហ្នឹងកន្លែងកើតហេតុ​ រីឯម្នាក់​ទៀត​រងរបួស​ ។ ហេតុការណ៍​ដ៏​ឲ្យ​រន្ធត់​នេះ​ បាន​ក់ត​ឡើង​ នៅថ្ងៃទី១៦ ខែសីហា​ ឆ្នាំ២០២០​ នាវេលាម៉ោង ១២–៣០នាទីយប់​ នៅចំណុចភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា​ បង្កឡើង​ដោយយុវជនម្នាក់​ជិះ​ម៉ូតូបុក​បង្គោលភ្លើង​ បណ្តាលឲ្យស្លាប់ចំនួន១នាក់​ និង​អ្នក​រួម​ដំណើរ​ រងរបួសធ្ងន់ចំនួន១នាក់ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ។

សពជនរងគ្រោះមានឈ្មោះ ផូ ពេជ្រ ភេទប្រុស​ អាយុ ២៤ ឆ្នាំ​ មានមុខ​របរកម្មករសំណង់​ស្នាក់នៅបណ្តោះអាសន្នភូមិចាំយាម​ ឃុំប៉ាក់ខ្លង បច្ចុប្បន្ន​បាន​ប្រគល់​ជូន​ សាច់ញាតិ​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី។

មតិយោបល់