ព័ត៌មានជាតិ

ផ្ទុះ​កំប៉ុង​ហ្គា​ស​ខណៈ​កំពុង​ហូប​ស៊ុប ​បណ្ដាល​ឲ្យ​មនុស្ស​ស្រី​ ៤​នាក់​រង​របួស​យ៉ាងដំណំ​

​កណ្ដាលៈ​ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មនុស្ស​ស្រី​៤​នាក់​រង​របួស​យ៉ាងដំណំ​ ខណៈ​នាំ​គ្នា​ហូប​ស៊ុប​ ស្រាប់តែ​ផ្ទុះ​កំប៉ុង​ហ្គា​ស​ នៅ​វេលា​ម៉ោង​២១​នឹង​២០​នាទី​ ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០២០​ ត្រង់​ចំណុច​ហាង​លក់​ស៊ុប​យីហោ​១០៦​ ស្ថិត​ភូមិ​កំពង់ចំលង​ ឃុំ​កំពង់ចំលង​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្ដាល​។​

​មន្ត្រី​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ចំនួន​៤​នាក់​ ទី​១.​ឈ្មោះ​ ចាន់​ សុខ​ឡេ​ង​ ភេទ​ស្រី​ អាយុ​៣៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​មុខរបរ​កសិករ​ ទី​២.​ឈ្មោះ​ អន​ កញ្ញា​ ភេទ​ស្រី​ អាយុ​៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ទី​៣.​ឈ្មោះ​ អឿ​ន​ នា​ត​ ភេទ​ស្រី​ អាយុ​៣៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កសិករ​ និង​៤.​ឈ្មោះ​ ចេ​ង​ គ​ន្ធា​ ភេទ​ស្រី​ អាយុ​២៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កសិករ​។​ ជន​រង​គ្រោះ​ទាំង​៤​នាក់​ មាន​ទីលំនៅ​ភូមិ​អណ្តូង​ ឃុំ​មេស​ប្រ​ចាន់​ ស្រុក​ពារាំង​ ខេត្តព្រៃវែង​។​

​ចំណែក​ម្ចាស់​ហាង​លក់​ស៊ុប​យីហោ​១០៦​ ឈ្មោះ​ ឡា​ត់​ ម៉ៅ​ ភេទ​ស្រី​ អាយុ​៤៨​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ លក់​ស៊ុប​ មាន​ទីលំនៅ​ ភូមិ​ ឃុំ​ កើតហេតុ​។​

​ប្រភព​ដដែល​បន្ត​ថា​ នៅ​ថ្ងៃ​កើតហេតុ​ វេលា​ម៉ោង​១៩​នឹង​០០​នាទី​ ក្រុម​ជន​រង​គ្រោះ​មាន​គ្នា​ប្រមាណ​១១​នាក់​ ដែល​រស់នៅ​ភូមិ​ជាមួយ​គ្នា​បាន​មក​ហូប​ស៊ុប​ យីហោ​១០៦​ រហូត​ដល់​ម៉ោង​២១​នឹង​២០​នាទី​ ខណៈ​កំពុង​អង្គុយ​ហូប​ស៊ុប​ ស្រាប់តែ​ផ្ទុះ​កំប៉ុង​ហ្គា​ស​ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​៤​នាក់​ខាងលើ​ រង​របួស​ស្នាម​ ខ្លួន​ ជើង​ ដៃ​ មុខ​ បន្ទាប់​មក​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​បញ្ជូន​ជន​រង​គ្រោះ​ទាំង​៤​នាក់​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពារាំង​ ខេត្តព្រៃវែង​ ដើម្បី​ព្យា​ល​បាលរ​បួស​៕


មតិយោបល់