ព័ត៌មានជាតិ

រយៈ​ពេល​មួយ​ទសវត្សរ៍​ខាងមុខ ពិភពលោក​នឹង​ក្លាយទៅជា​យ៉ាងណា​?​​​​

​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ជុំវិញ ពិភពលោក​បាន​ឆ្លុះបញ្ចាំង​ពី​តំបន់​ជា ច្រើន​ដែល​មាន​វិវាទ​សម្លាប់​មនុស្ស រាប់សិប​ពាន់​នាក់​កំពុង​តែ​មាន​សញ្ញា រាលដាល​នៅ​ទូទាំង​ពិភពលោក ។ កត្ដា ទាំងនោះ ដោយសារ​តែ​ការប្រកួតប្រជែង ស្វែងរក​ផលប្រយោជន៍​រៀងៗ​ខ្លួន​របស់ ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​កំពុង អភិវឌ្ឍន៍ ។​
​ប្រសិន​បើ​ស្ថានភាព​បែប​នេះ នៅតែ បន្ដ​ទៀត​នោះ រយៈពេល​១​ទសវត្សរ៍​ខាង មុខ ពិភពលោក​ទាំងមូល​នឹង​ប្រែក្លាយ ទៅ​ជា​បែប​ណា ហើយ​ចំណុច​ទាំងនោះ នឹង​ជះ​ឥទ្ធិពល​យ៉ាងដូចម្ដេច​ដល់​ពលរដ្ឋ រស់​នៅក្នុង​ប្រទេស​ក្រីក្រ​ក្នុងប្រទេស តូចតាច​?

​នៅពេល​ដែល​ឈាន​ចូលដល់ សតវត្សរ៍​ទី​២១ ពិសេស​គឺ​ក្នុង​រយៈពេល ទសវត្សរ៍​ដំបូង​ក្នុង​សតវត្សរ៍​នេះ មនុស្ស ជាតិ​រស់នៅ​លើ​ភពផែនដី ពិសេស​គឺ ប្រទេស​មហាអំណាច​ធ្វើ​ព្រងើយកន្ដើយ ដោយសារ​តែ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង ពាណិជ្ជកម្ម​នៅ​លើ​ពិភពលោក​មាន​ការ រីកចម្រើន​យ៉ាង​ខ្លាំង ។​

​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​របស់​ប្រទេស​មហាអំណាច សេដ្ឋកិច្ច ដូចជា​អាមេរិក ជប៉ុន អឺរ៉ុប ខាងលិច ទ្វីប​អាហ្វ្រិក និង​ប្រទេស​កំពុង អភិវឌ្ឍន៍​ផ្សេងទៀត​មាន​ប្រាក់​ចំណូល មធ្យម​ខ្ពស់​ដែល​ជា​មោទនៈភាព​មួយ យ៉ាងខ្លាំង ។ ប៉ុន្ដែ​ពេលនោះ ប្រទេស មហាអំណាច​មិន​បាន​គិត​ដល់​ការ​លេច ធ្លោ​របស់​ប្រទេស​ចិន​ដែល​មាន​សន្ទុះ ខ្លាំង​នោះ​ឡើយ ប៉ុន្ដែ​ក្រោយ​ពិភពលោក ប្រឈម​នឹង​វិបត្ដិ ចិន​បាន​ចាប់ផ្ដើម បំពេញ​នូវ​មហិច្ឆតា​ក្លាយទៅជា​ប្រទេស មហាអំណាច​មួយ​នៅ​លើ​ពិភពលោក ។ នៅពេល​នេះ​ចិន​បាន​ពង្រីក​ការគ្រប់គ្រង ទៅលើ​ដែន​អធិបតេយ្យ​ប្រទេស​ជាច្រើន នៅ​តំបន់​

​អាស៊ី ក្នុងនោះ​មាន​ដែនសមុទ្រ ភាគខាងត្បូង និង​ភាគ​ខាងកើត ។ មួយ វិញ​ទៀត ចិន​ក៏​បាន​ពង្រីក​ការគ្រប់គ្រង នៅលើ​ដី​គោក​ចូលក្នុង​ព្រំដែន​ប្រទេស ឥណ្ឌា​ទៀតផង ។ គ្រាន់​តែ​ប្រទេស​ចិន មួយ​ប៉ុណ្ណោះ ក៏​គ្រប់គ្រាន់​ធ្វើឱ្យ​ពិភព លោក​ទាំងមូល​ធ្លាក់​ក្នុង​ភាពវឹកវរ​ច្របូក ច្រ​បល់ ទម្រាំ​តែ​វិវាទ និង​ហិង្សា​ជា ច្រើន​ផ្សេងទៀត​នៅ​ជុំវិញ​ពិភពលោក គ្រប់គ្រាន់​នឹង​ធ្វើឱ្យ​ពិភពលោក​ដំ​ក្បាល ឆ្ពោះទៅ​កាន់​វិនាសកម្ម​ជាក់​ពុំខាន ។​
​នៅពេល​នេះ​ក្ដី​សង្ឃឹម​តែមួយគត់ ក្នុងការ​ធ្វើ​ឱ្យ​ពិភពលោក​ប្រសើរឡើង វិញ នោះ​គឺ​ទំនាក់ទំនង​ការបរទេស ការ ដោះដូរ​ទំនិញ​ដោយ​រលូន មិន​បង្ក​ឱ្យមាន ការរាំងស្ទះ ។ មានតែ​វិធីសាស្ដ្រ​នេះ​ទេ ទើប​ធ្វើឱ្យ​ពិភពលោក​ឆ្ពោះទៅរក​ភាព ល្អប្រសើរ​វិញ​បាន ។​

​ជម្លោះ​និង​ការ​លោភលន់​របស់ មនុស្ស​លោក​មិន​បាន​ធ្វើឱ្យ​ភពផែនដី ទាំងមូល​អាច​រក្សា​ពណ៌​បៃតង​បានជា រៀង​រហូត​នោះ​ឡើយ ។ ផែនដី​នឹង​ប្រែ ប្រួល​ដោយសារតែ​ការឈ្នានីស ដណ្ដើម អំណាច ផលប្រយោជន៍​របស់រៀងៗ​ខ្លួន​។​

​វិបត្ដិ​នៅ​មជ្ឈិ​បូព៌ា នៅ​អឺរ៉ុប​នាពេល នេះ​កំពុងតែ​រុញច្រាន​ពិភពលោក​ទាំង មូល​ឆ្ពោះទៅ​រក​សង្គ្រាមលោក​សាជាថ្មី ហើយ​ប្រសិនបើ​សង្គ្រាម​អាច​ផ្ទុះឡើង មែន​នោះ ផលប៉ះពាល់​ច្រើនជាង​រាប់ សិប​ដង​នៃ​សង្គ្រាមលោកលើកទី​២​ទៅ ទៀត ដោយ​គេ​អាចនិយាយបាន​ថា ជា វិនាសកម្ម​នៃ​ភពផែនដី ។​

​កាលពី​សម័យ​សង្គ្រាមលោក​លើក​ទី ១ ទី​២ ភពផែនដី​មិនសូវ​រង​ផលប៉ះពាល់ ពី​គ្រោះធម្មជាតិ​នោះឡើយ ដោយ​ពេល នោះ​ធនធានធម្មជាតិ​គ្រប់បែប​យ៉ាង​នៅ សម្បូរបែប ស្រទាប់​អូហ្សូន​ការពារ កម្ដៅ​ផែនដី ក៏​នៅ​ល្អ​ដែរ ។ តែ​ពេល​នេះ ព្រៃឈើ​រាប់លាន​ហិកតា​នៅលើ​ពិភព លោក​រង​ការបំផ្លិចបំផ្លាញ បង្ក​ឱ្យ​ស្រទាប់ ការពារ​ផែនដី​ធ្លុះធ្លាយ ធ្វើឱ្យ​កម្ដៅ​ប្រែ ប្រួល​ខុស​ប្រក្រតី បង្ក​ឱ្យ​មាន​គ្រោះ​ធម្ម ជាតិ​កើតឡើង​គ្រប់ពេលវេលា គ្រប់​ទី កន្លែង ។ ខ្យល់ព្យុះ ទឹកជំនន់​បានសម្លាប់ មនុស្ស​រាប់សែន​នាក់​ក្នុង​មួយ​ឆ្នាំៗ ។ មួយវិញទៀត ការរញ្ជួយ​ដី​ក៏​បាន​កើត ឡើង​នៅ​គ្រប់ទិសទី ដោយសារតែ​ការ បាត់បង់​តុល្យភាព​នៃ​ស្រទាប់​ផែនដី បណ្ដាល​មក​ពី​ការ​ខួង​យក​ឧស្ម័ន រ៉ែ​ធម្ម ជាតិ​ពី​ក្រោម​ដី​មក​បម្រើ​តម្រូវការ របស់​មនុស្ស ។​

​ចំណុច​ទាំង​នោះ​បាន​ឆ្លុះបញ្ចាំង​យ៉ាង ច្បាស់​ថា បើ​មនុស្ស​នៅ​តែ​បង្ក​សង្គ្រាម នឹង​គ្នា​ទៀត​នោះ នឹង​បំផ្លាញ​ផែនដី​របស់ ខ្លួន​ដោយ​ផ្ទាល់ ។ នៅពេល​មាន​សង្គ្រាម ទ្រង់ទ្រាយ​ធំ​កើតឡើង​នៅ​ពេល​អនាគត ផ្សែង​ពុល​នឹង​គ្របដណ្ដប់​ពាស់ពេញ អាកាស មិន​មាន​ព្រៃឈើ​ស្រូប​ជាតិពុល ការពារ​ដូច​កាលពី​មុន​ទៀតលើយ ទាំង នោះ​ក៏​អាច​ធ្វើឱ្យ​ស្រទាប់​អូហ្សូន​ធ្លុះធ្លាយ កាន់តែ​ធំ កម្ដៅ​ផែនដី​កាន់តែ​ឡើង​ខ្ពស់ បណ្ដាល​ឱ្យ​ផ្ទាំង​ទឹកកក​នៅ​ប៉ូល​ខាងជើង ផែនដី​រលាយ ទឹកសមុទ្រ​កើនឡើង​ខ្ពស់​។ ក្រុម​អ្នកឯកទេស​ព្យាករណ៍​ថា រយៈពេល ប៉ុន្មាន​ទសវត្សរ៍​ខាងមុខ ទីក្រុង​និង​ប្រទេស ជាច្រើន​នៅ​តំបន់​ខ្ពង់រាប​នឹងត្រូវ​បាត់ ស្រមោល​សូន្យឈឹង​ពី​ពិភពលោក​ដោយ សារ​តែ​ទឹកសមុទ្រ​ជន់​លិច ។​

​មនុស្ស​គ្រប់រូប​បាន​យល់ដឹង​យ៉ាង ច្បាស់​ពី​ហេតុការណ៍​ទាំងនោះ ពិសេស​គឺ ប្រទេស​មហាអំណាច ។ ប៉ុន្ដែ​ហេតុ​អ្វី បាន​ជា​ប្រទេស​ទាំងនោះ​មិន​រួបរួមគ្នា បោះបង់ លោ​ភ ទោស មោហ​ធ្វើឱ្យ ពិភពលោក​ទាំងមូល​មាន​ភាពស្រស់ បំព្រង មនុស្ស​រស់​នៅ​ដោយ​សុខសាន្ដ ។​
​ប៉ុន្ដែ​ភាពមិន​ចុះចាញ់​របស់​ប្រមុខ ដឹកនាំ​ប្រទេស​មហាអំណាច​នៅលើ ពិភពលោក​កំពុង​តែ​រុញច្រាន​ឆ្ពោះទៅ រក​សង្គ្រាម​ដោយ​ការប្រើប្រាស់​សម្ដី ឌី​ដង​គំរាមកំហែង​គ្នា​ទៅវិញទៅមក នៅ ពេលដែល​ខ្លួន​មាន​អាវុធ​ទំនើបៗ មាន គ្រាប់បែក​បរមាណូ មិន​ព្រម​ចុះចាញ់ គ្នា​នោះ​ឡើយ ។​
​នៅពេលនេះ ពិភពលោក​កំពុង​តែ ព្រួយបារម្ភ​ពី​សង្គ្រាម​អាវុធ​បរមាណូ ដែល​អាច​កើតឡើង​រវាង​រុស្ស៊ី​នឹង​លោក ខាងលិច​ជុំវិញ​វិបត្ដិ​នយោបាយ​នៅក្នុង ប្រទេស​អ៊ុ​យក្រែន ។​

​រដ្ឋាភិបាល​រុស្ស៊ី​ដឹក នាំ​ដោយ​ប្រធានាធិបតីវ្ល៉ា​ឌី​មៀរ ពូ​ទីន ជា​បុគ្គល​ដែល​មាន​មហិច្ឆតា​ខ្ពស់ មាន ភាពម៉ឺងម៉ាត់ មិន​ព្រម​ចុះ​ចាញ់​ប្រទេស លោក​ខាងលិច​នោះ​ឡើយ ។ លោកពូ​ទីន បានប្រកាសថា ប្រសិនបើ​រុស្ស៊ី​ចង់​ធ្វើ​អ្វី មួយ​នោះ មិន​អាច​រារាំង​នោះឡើយ ហើយ​បើ​ចង់​គ្រប់គ្រង​អ៊ុយ​ក្រែន​ទាំង មូល កម្លាំង​ទាហាន​រុស្ស៊ី​ប្រើប្រាស់​រយៈ ពេល​២​សបា្ដហ៍​ប៉ុណ្ណោះ គឺ​គ្រប់គ្រង​បាន ទាំងស្រុង ។​

​និយាយ​រួម បើ​មិន​មែន​ការ​ភ្ញាក់ រលឹក​ស្វែងរក​ដំណោះស្រាយ ផ្សះផ្សា វិវាទ បែងចែក​ផល​ប្រយោជន៍​ស្មើគ្នា ទេនោះ រយៈពេល​ដ៏​ខ្លី​ខាងមុខ ភាព​សុខ សាន្ដ ការរស់នៅ​ជួបជុំគ្នា​ក្នុង​មហា គ្រួសារ​ពិភពលោក​៕​
2014-09-04_064300

មតិយោបល់