កំពង់ស្ពឺៈនៅវេលាម៉ោង ១១ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ នគរបាលបានទទួលពាក្យបណ្តឹងពីឈ្មោះ ជា ឃីន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ប្ដឹងចំពោះ ឈ្មោះ ហ៊ន ស្រស់ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នាថាបានធ្វើសកម្មភាពចាប់រំលោភកូនស្រីរបស់គាត់អាយុ០៩ឆ្នាំ។
តាមការរាបរាប់ឲ្យដឹងពីឳពុកក្មេងរងគ្រោះថាកើតហេតុវេលាម៉ោង០១:០០នាទី ថ្ងៃខែឆ្នាំដដែល នៅចំណុចលើផ្ទះរបស់គាត់(រំលោភបានសម្រេច)។
ករណីខាងលើសមត្ថកិច្ចបានហៅឈ្មោះ ហ៊នស្រស់មកសាកសួរនៅអធិការ
ដ្ឋាននគរបាលស្រុកភ្នំស្រួច។
បន្ទាប់ពីសាកសួរសមត្ថកិច្ចកសាងសំណុំរឿងអនុវត្តតាមនិតិវិធី៕
មតិយោបល់