កោះកុងៈនៅវេលាម៉ោង ១៨និង៥០នាទី ថ្ងៃទី ១៩ខែសីហាឆ្នាំ២០២០នៅ ចំណុច មុខបន្ទប់ទឹកក្នុង ភូមិ ៤ សង្កាត់ ដងទង់ ក្រុង ខេមរភូមិន្ទ មាន ករណី ស្ត្រី មាន ផ្ទៃ ពោះ ម្នាក់ ដេក ស្លាប់ផ្កាប់មុខ ។
ក្រោយ ទទួល បាន ព័ត៌មាន កម្លាំងការិយាល័យ ជំនាញ សហការ ជាមួយ កម្លាំង អធិការ ក្រុង ចុះ ធ្វើ កោសល្យវិច្ច័យ លើសពរងគ្រោះ មានឈ្មោះ ធិន លីកា ភេទស្រីជនជាតិខ្មែរ អាយុ ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅកន្លែងកើតហេតុខាងលើ មានផ្ទៃពោះ ៧ខែជាង។
ក្រោយ ពិនិត្យ រួច បាន បញ្ជាក់ ថា សពដេកផ្កាប់មុខទៅលើទ្វារបន្ទប់ទឹក ធ្វើឱ្យដាច់អណ្ដាត និងមានស្នាមក តាម ការ សាកសួរ ព័ត៌មាន បាន ឲ្យដឹងថា ជនរងគ្រោះ មានជំងឺប្រចាំកាយ (ជំងឺតេតាណុស ប្រកាច់ ញឹកញាប់ )។
ក្រោយពេលកើតហេតុសពបានប្រគល់ទៅឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់