ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនចំនួន៥នាក់

ភ្នំពេញៈ កម្លាំងអាវុធហត្ថខណ្ឌដូនពេញ សហការជាមួយ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញដឹកនាំកម្លាំងផ្ទាល់ ដោយលោក អភិបាលខណ្ឌ គួច ចំរើន បានធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ ករណីគ្រឿងញៀនចំនួន៥នាក់ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦។

ប្រតិបត្តិការនេះ បានធ្វើទ្បើងនៅវេលាម៉ោង១៧:០០នាទី ក្នុងចំនុចផ្ទះលេខ១៩អា និងផ្ទះលេខ២៥ ផ្លូវរថភ្លើង សង្កាត់បឹងកក់២ (រោងចក្រឆ្នាំង) ដែលជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវចាប់ឃាត់ខ្លួនមានចំនួន ៥នាក់ ដោយដកហូតបានវត្ថុតាងរួមមាន ក្រាមសថ្លា ចំនួន ២៣១កញ្ចប់តូច(ធំ១) ម្សៅម៉ត់ពណ៌ស ០១កញ្ចប់តូច ជញ្ជីងសំរាប់ថ្លឹង ចំនួន០៤គ្រឿង ម៉ូតូ ចំនួន០៥គ្រឿង សំភារៈសំរាប់វេចខ្ចប់ និងសេពគ្រឿងញៀនមួយចំនួន។

ខណៈនេះដែរ ជនសង្ស័យ១៦នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន១១នាក់ និងករណីលួច ប្លន់ ០៥នាក់ រួមជាមួយវត្ថុតាងថ្នាំញៀនសរុប៨៥កញ្ចប់ ព្រមទាំងសម្ភារៈសម្រាប់ធ្វើសកម្មភាពជាច្រើនទៀត ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦៕

photo_2016-08-07_16-48-27photo_2016-08-07_16-48-32photo_2016-08-07_16-48-37photo_2016-08-07_16-48-41photo_2016-08-07_16-48-45photo_2016-08-07_16-48-50photo_2016-08-07_16-48-56photo_2016-08-07_16-48-59photo_2016-08-07_16-49-02photo_2016-08-07_16-49-07photo_2016-08-07_16-49-12photo_2016-08-07_16-49-16 (2)photo_2016-08-07_16-49-16photo_2016-08-07_16-49-20photo_2016-08-07_16-49-25photo_2016-08-07_16-49-30

មតិយោបល់