ព័ត៌មានជាតិ

មន្ត្រី​បរិស្ថាន​ដែន​ជុំរក​សត្វព្រៃ​បឹង​ពែរ​ស្ទាក់​ចាប់​ជនល្មើស​ដឹកឈើ​បាន​ចំនួន​៤​រទេះ​នៅ​ចុង​ខាងត្បូង​ភូមិ​ខ្វាវ ឃុំ​ខ្វាវ​ស្រុក​ជីក្រែង ខេ​ត្រ​សៀមរាប​

​សៀមរាប​៖. នៅ​ថ្ងៃ​ទី​១៩​ខែតុលា​ឆ្នាំ​២០១៤​វេលា​ម៉ោង​១០​និង​៣០​នាទី​យុប លោក​គង់ សុគន្ធា​ប្រធាន​ស្នាក់ការ​ខ្វាវ​ទទួលបាន​ពត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​សុំឥ្យ​មិន​បញ្ចេញ​ឈ្មោះ​ថា មាន​ជនល្មើស​ដឹកឈើ​ចំនួន​៤​រទេះ​ឆ្លងកាត់​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ចុះមក​ក្រោម​។ ក្រោយពី​ទទួលបាន​ព័ត៌មាន លោក​គង់ សុគន្ធា បាន​ដឹកនាំ​កំលាំង​មន្ត្រី​ចំនួន​៣​នាក់​ចុះ​ទៅ​ស្ទាក់​ចាំ​ផ្លូវ​នៅ​ខាងក្រោយ​សាលាឃុំ​ខ្វាវ​ហើ​វចាប់​បានរ​ទេះ​ដឹកឈើ​ទាំង​៤​គ្រឿង​រួច​រាយ​ការ​ជូន​លោក ពៅ ជុំ​នាយក​ដែន​ជុំរក​សត្វព្រៃ​បឹង​ពែ​រ​។ លោក​ពៅ ជុំ​បាន​បញ្ជា​ឲ្យ​លោក​គង់ សុគន្ធា​បញ្ជូន​រទេះ​ឈើ​រទាំ​ដ​៤​គ្រឿង​មក​កាន់​ស្នាក់ការ​ដើម្បី​ធ្វើការ​វាស់វែញ​រាប់​ចំនួន នឹង ធ្វើ​កំណត់ហេតុ​ដកហូត​រក្សា​រ​ទុក​នៅ​ស្នាក់ការ​បរិស្ថាន​ខ្វាវ​។
.​ម្ចាស់រ​ទេះ​ឈើ​មាន​ឈ្មោះ​ដូច​ខាងក្រោម​៖
.១.​ឈ្មោះ​ឈឿង ឆុត​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​
.២.​ឈ្មោះ​ឆេង រិត ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​
.៣.​ឈ្មោះ​ឈឿង ឆ​ម​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​
.៤.​ឈ្មោះ​ហៃ ថេង ភេទ​ប្រុស​អ​យុ​១៨​ឆ្នៃ អ្នក​ទាំង​៤​នាក់​មាន​ទីលំនៅ​ភូមិ​ពោធិ​រីង ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​.​ឈើ​ទាំង​៤​រទេះ​មាន​ចំនួន​៤.៥២០​ម៉ែត្រការ៉េ ។​តាម​សំដី​របស់​លោក​ឆេង រិត នឹន លោក​ឈឿន ឆុត​ដែលជា​ម្ចាស់រ​ទេះ​ឈើ​បាន​ឲ្យ​អ្ន​កពត៌មានយើង​ដឹងថា​៖ ការដឹកជញ្ជូន​ឈើ​នេះ​ពួក​លោក​បាន​ធ្វើ​ការទំនាក់ទំនង​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ខ្វាវ​រួច​ហើយ​ទើប​លោក​ហ៊ាន​ដឹក​ចេញ ខ្ញុំ​មិនដឹង​ជា​មាន​ជំនាញ​ខាង​ណា​ទៀត​ទេ ។​គួ​ណា​តែ​ខាង​រដ្ឋបាល​ព្រៃឈើ​ប្រាប់​ពួក​ខ្ញុំ ព្រោះ​ពួក​ខ្ញុំ​បាន​បង់​ថ្លៃ​សេវា​ផ្លូវ​ក្នុង​៤​រទេះ​គេ​យក​១២.០០០០​រៀល​រួច​ហើយ មិនគួ​ណា​ពួកគាត់​ឲ្យ​ខ្ញុំ​គ្រោះថ្នាក់​ដូច្នេះ​។ ពាក់ពាន់​និង​បញ្ហា​នេះ​អ្នក​ពត៌មាន​យើង​បាន​សុំ​ជួប​សម្ភៀស​តាម​ទូរស័ព្ទ​ជាមួយ​លោក​កោះ គាន​ដែលជា​អ្នក​ចាំ​ថ្នាល​បណ្តុះ​កូនឈើ​សង្កាត់​ខ្វាវ និង​ជា​អ្នក​ទទួល​លុយ​លោក​បាន​ឆ្លើយថា​លោក​យក​សំរាប់តែ​អង្គភាព​របស់​លោក​ទេ​រីឯ​អង្គភាព​ផ្សេង​ទៀត​ដោះស្រាយ​ខ្លួន​ឯង​ចុះ​៕
Woods

មតិយោបល់