បាត់ដំបងៈ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចថ្លុករាំង ជួរភ្នំសំរោង ស្ថិតក្នុងភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ មានករណីឃាតកម្មមួយកើតឡើង។
ជនសង្ស័យ មិនត្រូវបានស្គាល់អត្តសញ្ញាណទ្បើយ បានវត្ថុរឹងវាយទៅលើជនរងគ្រោះឈ្មោះ មិត មី ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិរលួស ឃុំមោង ស្រុកមោងឬស្សី (មកស្នាក់នៅធ្វើចំការ នៅលើខ្នងភ្នំកើតហេតុ)។
ក្រោយទទួលបានព័ត៌មាន នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ កម្លាំងជំនាញ បានចុះប្រតិបត្តិការស៊ើបអង្កេតស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន ទើបនៅល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ច បានឃាត់សង្ស័យម្នាក់ឈ្មោះ ធា ធី ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅមិនពិតប្រាកដ មកស៊ីឈ្នួលចាំចម្ការក្បែរគ្នា (ជនរងគ្រោះ)។
ក្រោយសាកសួរ ជនសង្ស័យ បានឆ្លើយសារភាពថា៖ នៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ជនសង្ស័យ និងជនរងគ្រោះ រួមទាំងអ្នកភូមិបានផឹកស៊ីជាមួយគ្នា ហើយអ្នកទាំង ២បានឈ្លោះវាយតប់គ្នា ត្រូវបានអ្នកផឹកស៊ីជាមួយឃាត់បំបែក។
មួយសន្ទុះក្រោយមកជនសង្ស័យ បានទៅផ្ទះយកកូនពូថៅ ទៅវាយជនរងគ្រោះតាមផ្លូវចំនួន៣ ខ្នងពូថៅ ចំថ្ងាស់ និងខ្ទង់ច្រមុះ បណ្តាលឲ្យស្លាប់ ហើយបានស្រាតខោជមរងគ្រោះ យកទៅជាមួយបំណងទុកស្លៀក តែស្លៀកមិនកើត ក៏ចោលបាត់ទៅ។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនិតិវិធី៕
មតិយោបល់