សៀមរាៈ កាលវេលាម៉ោង ០៩និង៣២នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ មានករណីឃាតកម្មមួយកើតឡើង នៅត្រង់ចំណុចមុខសណ្ឋាគារ សុខាសៀមរាប(៦០ម៉ែត្រ) ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
ជនរងគ្រោះ៖
១.ឈ្មោះ ឆាត មុត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងឈើ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ស្លាប់)។
២.ឈ្មោះ ចៅ ចាម ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើខេត្តសៀមរាប (របួសធ្ងន់)។
៣.ឈ្មោះ ភឿន ភា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប (របួសស្រាល)។
៤.ឈ្មោះ ចៅ ចេន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប (គ្មានរបួស)។
៥.ឈ្មោះធី ចេក ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប (គ្មានរបួស)។
ចំណែកជនសង្ស័យ មិនស្គាល់អត្តសញ្ញាណទេ មានគ្នាចំនួន ២នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាកសង់សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ គា្មនផ្លាកលេខ មកធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះមានគ្នា០៥នាក់ ជិះម៉ូតូចំនួន០៣គ្រឿង។
មូលហេតុ៖ មិនទាន់ដឹងឡើយ។
បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ជនសង្ស័យ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់