ផ្ទះ ព័ត៌មានជាតិ ម៉ូតូ២គ្រឿងបើ...

ម៉ូតូ២គ្រឿងបើកបរមិនប្រកាន់ស្តាំ បណ្តាលឲ្យបុកគ្នា រងរបួសធ្ងន់ស្រាល២នាក់ នៅខេត្តកោះកុង

0

កោះកុង: នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៩និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូបុក និង ម៉ូតូបុកគ្នា ខាងត្បូងវត្តទេពនិមិត្ត ក្នុងដំណើរបញ្ច្រាសទិសគ្នាបណ្ដាល ឲ្យមនុស្សរងរបួស០២នាក់ស្រី ត្រង់ចំណុចភូមិ៣ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយឈ្មោះ សួស ហ្សុងលីហ្សា ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មុខរបរសិស្ស ទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បើកបរម៉ូតូម៉ាក Zoomer X ពណ៌ ក្រហមខ្មៅ ពាក់ផ្លាកលេខក1B.កោះកុង. 6417 រងរបួសបាក់ថ្គាម (របួសធ្ងន់) ។ មានអ្នករួមដំណើរឈ្មោះ ហ្វា អ៊ុហ្សះ ភេទស្រីអាយុ១៧ ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ (មិនមានរងរបួស) ។ អ្នករួមដំណើរឈ្មោះ លក្ខិ ណា ភេទស្រី អាយុ១៧ ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ (មិនមានរងរបួស) ។ ចំណែកជនរងគ្រោះម្ខាងទៀតឈ្មោះ ប៉ាត់ ស៊ុណែត ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ទីនៅបច្ចុប្បន្នភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បើកបរម៉ូតូម៉ាក Zoomer.X ពណ៌ក្រហម លាយខ្មៅ ពាក់ផ្លាកលេខ កោះកុង.1C. 9877 រងរបួសបែកក្តោងច្រមុះ និងដើមទ្រូង សន្លប់ ។

មូលហេតុ៖ អ្នកបើកបរម៉ូតូ ពាក់ផ្លាកលេខកោះកុង 1B .6417 មិនប្រកាន់ស្តាំ ។

បច្ចុប្បន្ន ម៉ូតូទាំងពីរគ្រឿង ត្រូវបានកម្លាំងយកទៅរក្សាទុក នៅអធិការដ្ឋាន ដើម្បីរង់ចាំការដោះស្រាយ តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់