ព័ត៌មានជាតិ

កសិករមួយគ្រួសារ ត្រូវចោរលួចយកក្របីចំនួន៥ក្បាលទៅបាត់ នៅស្រុកខ្សាច់កណ្តាល

កណ្ដាលៈ​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០២០ វេលាម៉ោងចន្លោះពីម៉ោង២៣ទៅម៉ោង០១រំលងអធ្រាត្រ មានករណីអំពើលួច(ក្របី) នៅចំណុចភូមិទួលពង្រ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។​

ជនរងគ្រោះឈ្មោះ រិន រស់ ភេទប្រុសអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុ បានបាត់បង់សត្វក្របី០៥ក្បាល ញី០៤ក្បាល ឈ្មោល០១ក្បាល ក្នុងនោះតូច០១ក្បាល ទើបតែមានអាយុ០២ខែ។នៅថ្ងៃខែកើតហេតុជនរងគ្រោះបានមកពីបុណ្យសពអ្នកជិតខាងកណ្តាលភូមិ ពេលមកដល់ផ្ទះ បានបំភ្លឺមើលក្របីឃើញនៅទាំងអស់ ក៏ឡើងដេកលើផ្ទះលង់លក់ រហូតដល់ម៉ោង៥ព្រឹកថ្ងៃទី២០.០៨.២០២០ ពេលចុះពីលើផ្ទះស្រាប់តែពុំឃើញក្របី បាត់អស់ពីក្រោល។

ករណីនេះ កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគររដ្ឋបាលស៊ីធរ កំពុងចុះពិនិត្យ ធ្វើការ ស្រាវជ្រាវនិងស៊ើបអង្កេតបន្តដើម្បីស្វែងរកមុខសញ្ញា ៕

មតិយោបល់