ព័ត៌មានជាតិ

សមត្ថកិច្ចចាប់យកម៉ូតូ​ ៦គ្រឿង ករណីចុះបង្រ្កាបអ្នកលេងល្បែងជល់មាន់

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃសុក្រ ៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ម៉ោង ១៣និង៣០នាទី មានករណីបង្ក្រាបល្បែងស៊ីសង(ជល់មាន់)នៅចំណុចចម្ការស្វាយ ភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ពេលកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ អ្នកលេងបានរត់គេចខ្លួនបាត់អស់ បន្សល់នូវវត្ថុតាង ស្កុតរុំខ្នាយមាន់ចំនួន០៤ដុំ និងម៉ូតូចំនួន០៦គ្រឿងហើយបញ្ជូនមករក្សាទុកនៅអធិការដ្នាននគរបាលស្រុក​ ដើមី្បចាត់ការតាមនីតីវិធី៕

មតិយោបល់