សៀមរាបៈ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ មានករណីមនុស្សលង់ទឹកស្លាប់ ស្ថិតក្នុងភូមិប្រិយ៍ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ ព្រះ វៀច អាយុ៤៨ឆ្នាំ និងមានប្រពន្ធឈ្មោះ សាន សុវ៉ាត អាយុ៤៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
មូលហេតុ៖ ទៅដកព្រលិតហើយសម្ដែងលង់ទឹក ដើម្បីឲ្យកូនសើច ប៉ុន្តែអកុសលបែរជាលង់មែន។
សូមបញ្ជាក់៖ ជនរងគ្រោះមានកូន ៦នាក់ ក្នុងបន្ទុកគ្រួសារ ប្រុស ៣នាក់។
ករណីនេះក្រោយពីកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យរួច ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕
មតិយោបល់