ព័ត៌មានជាតិ

ហាយប្រ៉ីតពន្លះគ្នាជាមួយហ៊ីយ៉ាន់ដាយ បណ្ដាលឲ្យរងការខូចខាត

ព្រះសីហនុ: នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១២និង៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅចំណុចចន្លោះ
Km153-154 ស្ថិតនៅភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុរវាងរថយន្តម៉ាក ហាយប្រ៉ីត ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ
1AA8909 និងរថយន្ដម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ក្រហមលាយស្វាយ ពាក់ផ្លាកលេខ ព្រះសីហនុ 3A6088។

១/អ្នកបើកបររថយន្ដហាយប្រ៉ីត ឈ្មោះ ប៉ុក សី ភេទប្រុស អាយុ ៣៨ឆ្នាំ លក់ចាប់ហួយទីលំនៅ ភូមិសមគ្គី៥ សង្កាត់ត្រពាំងក្រសាំង ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមដំណើរគ្នា ៤នាក់ប្រុស រងរបួសស្រាល ៣នាក់ប្រុស ២នាក់ ធ្វើដំណើរពីទិសដៅភ្នំពេញ-ព្រះសីហនុ
២/អ្នកបើកបររថយន្ដម៉ាក ហ៊ីយ៉ាន់ដាយ ឈ្មោះ ស៊ីម ឆ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិ ដូនដៀវ ឃុំត្របែក ស្រុកកំចាយមា ខេត្ដព្រៃវែង
ទិសដៅព្រះសីហនុ -ភ្នំពេញ មុខរបរបើកបរគ្មានរងរបួសទេ។

បញ្ជាក់៖ រថយន្តទាំងពីរមានទិសដៅបញ្ច្រាសទិសគ្នា៕

មតិយោបល់