ព័ត៌មានជាតិ

យុវជនម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បង់ជីវិត នៅស្រុកត្រាំកក់

តាកែវ: កាលពីវេលាម៉ោង ២០ និង១០នាទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវជាតិលេខ ៤១ ចន្លោះគីឡូម៉ែត្រលេខ ៥០-៥១ ក្នុងភូមិទួលខ្លុង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងរថយន្តនិងម៉ូតូ ក្នុងទិសដៅបញ្ច្រាសទិសគ្នា។

ម៉ូតូគ្រឿងម៉ាកហុងដាC១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1P-5309 បើកបរដោយឈ្មោះ ឌឿង ស៊ឺ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត មុខរបរកសិករ (ស្លាប់នៅកន្លែងកើតហេតុ) ធ្វើដំណើរពីទិសខាងជើង។ លុះមកដល់ចំណុចខាងលើ បានបុកគ្នាជាមួយរថយន្ត មួយគ្រឿង មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីត្បូង។

ភ្លាមៗផងដែរ រថយន្តបានបើករត់គេចខ្លួន ចេញពីកន្លែង កើតហេតុ ទៅទិសខាងជើង។

មូលហេតុ៖ មិនគោរពសិទ្ធិអាទិភាព។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះមកដល់ ធ្វើការវាស់វែង យកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកត្រាំកក់ រួចកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី។ ចំណែកសព បានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់