ព័ត៌មានជាតិ

រកឃើញភ្ញៀវទេសចរជនជាតិបារាំង៤នាក់ និងមគ្គុទេសក៍ម្នាក់ ដែលបាត់ខ្លួនលើភ្នំក្បាលស្ពានវិញហើយ

សៀមរាបៈ ភ្ញៀវទេសចរជនជាតិបារាំងចំនួន៤នាក់ និងមគ្គុទេសក៍ម្នាក់ ដែលបានបាត់ខ្លួននៅរមណីយដ្ឋានក្បាលស្ពាន ក្នុងស្រុកបន្ទាយស្រី កាលពីម្សិលមិញ ត្រូវបានអាជ្ញាធរខេត្ដបានរកឃើញហើយ នៅព្រឹកថ្ងៃទី១៣ សីហា នេះ។

បើតាមការអះអាងពីលោក គឹម ឆៃហៀង អភិបាលរងនៃគណៈអភិបាលខេត្ដសៀមរាបបានឲ្យដឹថា ភ្ញៀវទេសចរជនជាតិបារាំង៤នាក់ និងអ្នកនាំភ្ញៀវជនជាតិខ្មែរម្នាក់ ដែលបានបាត់ខ្លួនកាលពីថ្ងៃទី១២ សីហា នោះ គឺពួកគេបានឡើងទៅដើរលេងនៅតំបន់ខាងលើ ដើម្បីមើលទឹកជ្រោះនៅលើភ្នំក្បាលស្ពាន។ លុះដល់ពេលល្ងាចចុះមកវិញ ក៏វង្វេងផ្លូវរកមិនឃើញ ក៏បាត់មួយយប់។

លុះដល់ព្រឹកឡើង ទើបសមត្ថកិច្ចខេត្ដសៀមរាប សហការជាមួយកម្លាំងនគរបាលបេតិកភណ្ឌ រុករកឃើញហើយ នៅក្នុងព្រៃស្ថិតនៅខាងជើងភ្នំក្បាលស្ពាន ដោយពួកគេមានសុត្ថិភាពល្អប្រសើរទាំងអស់គ្នាទេ។

លោក ខៀវ ធី ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍អង្គរខេត្ដសៀមរាបបានឲ្យដឹងថា ភ្ញៀវទេសចរជនជាតិបារាំង៤នាក់ និងអ្នកនាំភ្ញៀវជនជាតិខ្មែរម្នាក់ ដែលបានបាត់ខ្លួននៅរមណីដ្ឋានទេសចរណ៍ក្បាលស្ពាន នៅក្នុងភូមិសាស្ត្រស្រុកបន្ទាយស្រី ខេត្ដសៀមរាបនោះ លោកសង្ស័យថា ការបាត់ខ្លួននោះ អាចបណ្ដាលមកពីវង្វេងផ្លូវ ព្រោះភ្ញៀវទេសចរអន្ដរជាតិទាំងនោះ ជាអ្នកឲ្យមគ្គុទេសក៍ខ្មែរនាំផ្លូវតាមផ្លូវបុរាណ ខណៈមគ្គុទេសក៍នោះស្គាល់ភូមិសាស្ដ្រមិនបានច្បាស់លាស់ ទើបវង្វេងយ៉ាងដូច្នេះនោះ៕

photo_2016-08-13_15-48-33photo_2016-08-13_15-48-35photo_2016-08-13_15-48-38photo_2016-08-13_15-48-41photo_2016-08-13_15-49-04photo_2016-08-13_15-55-51photo_2016-08-13_15-55-54photo_2016-08-13_15-55-56photo_2016-08-13_15-55-58photo_2016-08-13_15-56-00

មតិយោបល់