ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ករណីម្ចាស់ស្ងោរនំមិននៅមើល បណ្ដាលឲ្យភ្លើងឆេះរោង

តាកែវៈ ថ្ងៃអាទិត្យ ៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១២និង៤០នាទីថ្ងៃត្រង់ ក្រោមការបញ្ជាផ្ទាល់ពី វរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី កម្លាំងនគរបាលស្រុក បានចុះអន្តរាគមន៍ករណីអគ្គិភ័យ (ភ្លើងឆេះរោងដាក់ក្រណាត់សម្រាប់ស្ងោរនំអាកោ) របស់ឈ្មោះ អ៊ុច ថុន (ប្តី) និងប្រពន្ធឈ្មោះ ប៉ិច សត់ នៅភូមិ ស្តុកប្រិយ៍ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

-រោងមានទំហំ៖ ៣m x ៥m ធ្វើអំពីឈើ ជញ្ជាំងស័ង្កសី ដំបូល ប្រកស័ង្កសី
សម្ភារខូចខាតរួមមាន៖
-កម្ទេចក្រណាត់ប្រហែល ២តោន
-បង្អួចឈើ ២វង់

មូលហេតុ៖ ពេលស្ងោរនំម្ចាស់មិននៅមើល។

ករណីនេះត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រពាំងសាប និងប្រជាពលរដ្ឋជួយពន្លត់បានទាន់ពេលវេលា៕

មតិយោបល់