ព័ត៌មានជាតិ

ឃាត់ខ្លួនស្រ្តីអ្នកលក់ដូរម្នាក់ ករណីរក្សាទុក និង ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន

ឧត្តរមានជ័យ: នៅវេលាម៉ោង១៦និង៣០នាទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក វរសេនីយ៍ទោ គង់ ដារ៉ា មេបញ្ជាការស្រុក បានចុះបង្រ្កាបករណីរក្សាទុក ឬ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចស្ថិតនៅភូមិ/ឃុំ/អូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

ដោយឃាត់ខ្លួនជនសង្ស័យ ឈ្មោះ អាត សោភ័ណ ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិ/ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

សម្ភារ:វត្ថុតាងដកហូតមាន៖ ម្សៅក្រាមពណ៌សថ្លាម៉ាទឹកកក ចំនួន២៩កញ្ចប់, ទូរស័ព្ទដៃចំនួន០១គ្រឿង, ប្រាក់រៀលចំនួន៥០.០០០រៀល និង អត្ថសញ្ញាណប័ណ្ណ០១សន្លឹក។

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងជំនាញបានកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់