ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន ០៨នាក់ រួមទាំងថ្នាំញៀន ២៥កញ្ចប់

ភ្នំពេញ: កាលពីវេលាម៉ោង ៣ និង២០នាទីរសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ ចំនុចដីឡូមួយកន្លែង ក្រោយស្ថានទូតបារាំង សង្កាត់ស្រះចក អាវុធហត្ថខណ្ឌដូនពេញ សហការជាមួយ គណ:បញ្ជាការឯកភាពខណ្ឌ បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ចំនួន៨នាក់។

ក្រៅពីចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ០៨នាក់ហើយ សមត្ថកិច្ចបានរកឃើញវត្ថុតាងរួមមាន ក្រាមសថ្លា ចំនួន ២៥កញ្ចប់តូច, ម៉ូតូ ចំនួន០៣គ្រឿង, សម្ភារ:សំរាប់សេពគ្រឿងញៀនមួយចំនួន។

បច្ចប្បន្នជនសង្ស័យ និងវត្ថុតាង បានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មេីសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញដេីម្បីចាត់ការបន្ត៕

photo_2016-08-07_19-17-24

photo_2016-08-07_19-17-31

photo_2016-08-07_19-17-34

photo_2016-08-07_19-17-39

photo_2016-08-07_19-17-42

មតិយោបល់