ព័ត៌មានកីឡា

ក្តីរំពឹងកាន់ពានរបស់បឹងកេតកាន់តែតឹងតែង ក្រោយស្មើណាហ្គាមុននេះបន្តិច

ក្រុមបឹងកេតអង្គរ កាន់តែមានសម្ពាធខ្លាំង ក្នុងដំណើរទៅក្រសោបជើងឯកពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០១៦ ក្រោយស្មើជាមួយណាហ្គាវើល ០-០ មុននេះបន្តិចនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ថ្វីត្បិតតែក្រុមទាំង២សម្រុកគ្នារកគ្រាប់យ៉ាងណា ប៉ុន្តែពុំអាចទម្លាយសំណាញ់ទីដៃគូបាន។ លទ្ធផលគ្មានអ្នកចាញ់នេះ បាននាំឲ្យបឹងកេត ធ្លាក់គម្លាតពិន្ទុ ជាមួយក្រុមលេខ២ ក្រសួងកាពារជាតិតែ១ពិន្ទុប៉ុណ្ណោះ ខណ:ការប្រកួតនៅសល់តែ២ប្រកួតទៀតប៉ុណ្ណោះ នឹងបញ្ចប់រដូវកាល។

bk713517495_570366986469256_6282289713612700171_o

 

មតិយោបល់