ភ្នំពេញៈ រដ្ឋាភិបាលអូស្ត្រាលីប្រកាសផ្តល់អាហារូបករណ៍ជូនមន្ត្រីរាជការកម្ពុជា ដែលមានពិន្ទុក IELTS 6.5 ឡើង។
ក្រសួងយុត្តិធម៌នៅព្រឹកថ្ងៃទី៣១ ខែឧសភា នេះបានចេញលិខិតជម្រាបជូន អស់លោក លោកស្រីជាថ្នាក់ដឹកនាំអគ្គលេខាធិការអគ្គនាយកអគ្គាធិការ ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពនានាចំណុះពាក់ពន្ធ័និងរដ្ឋាភិបាលអូស្រ្តាលីប្រកាសផ្តល់អាហារូបករណ៍the EndeavorScholarships and Fellowship ដល់មន្ត្រីរាជការគ្រប់វ័យ ដែលមានពិន្ទុ IELTS 6.5 ឡើង។
នៅក្នុងលិខិតនោះក៏បានបញ្ជាក់ដែរថា បេក្ខជនត្រូវដាក់ពាក្យតាម Internatioaleducation.gov.au/Endeavour ចាប់ពីពេលនេះរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦។
កម្មវិធីអាហារូបករណ៍អូស្ត្រាលីនេះមាន៤ប្រភេទ៖ ទី១ កម្មវិធីថ្នាក់ក្រោយឧត្តមសិក្សា Endeavour សម្រាប់ថ្នាក់អនុបណ្ឌិត រយៈពេល២ឆ្នាំ និងសម្រាប់ថ្នាក់បណ្ឌិតរយៈពេល៤ឆ្នាំ ទី២ កម្មវិធីសិក្សាអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលសិក្សា២ឆ្នាំកន្លះ ទី៣ កម្មវិធីសិក្សាស្រាវជ្រាវក្នុងប្រទេសអូស្រ្តាលី ឬ នៅសាកលវិទ្យាល័យក្នុងប្រទេសឡាវ សម្រាប់ថ្នាក់អនុបណ្ឌិត ថ្នាក់បណ្ឌិត ឬក្រោយបណ្ឌិត សិក្សាស្រាវជ្រាវរយៈពេលសិក្សាចន្លោះពី៤-៦ខែ និង៤ កម្មវិធី Endeavour Executive Fellowships សម្រាប់ការអភិវឌ្ឍជំនាញរយៈពេលសិក្សាចន្លោះពី4-6ខែ៕
មតិយោបល់