ព័ត៌មានជាតិ

ទុស្សេខ្សែភ្លើង បណ្តាលឲ្យឆេះផ្ទះពលរដ្ឋចំនួន៤គ្រួសារ នៅខេត្តព្រះសីហនុ

ព្រះសីហនុៈ កាលពីវេលាម៉ោង១២និង០០នាទីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន៤គ្រួសារនៅចំណុច (ភូមិថ្មី) ស្ថិតក្រុម១០ ភូមិ៣ស/ក៣ក្រុង ខេត្តព្រះសីហនុ ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បណ្តាលឲ្យឆេះផ្ទះប្រជាជនចំនួន៤គ្រួសារ១-ឈ្មោះ ប៉ាត់ អ៊ា ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ ផ្ទះសង្កសីនឹងឈើឆេះ ម៉ូតូ១គ្រឿងម៉ាក វ៉េវនឹងឆេះសម្ភារៈផ្សេងៗទៀតទាំងស្រុង,២-ឈ្មោះ តូម សៅ ភេទប្រុស អាយុ៣៤ឆ្នាំ ផ្ទះសង្កសីនឹងឈើ ឆេះទាំងស្រុងផ្ទះមួយល្វែង៣បន្ទប់,៣-ឈ្មោះ មិន ចន្ទូ ភេទស្រី អាយុ៨១ឆ្នាំជនជាតិខ្មែរ ផ្ទះឈើនឹងសង្កសីឆេះមួយល្វែងក្រោយ(ពិដានលើ),៤-ឈ្មោះ ហួន សុជាតិ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ផ្ទះថ្មឆេះជញ្ជាំង(ម្ខាង)។

សមត្ថកិច្ចចេញរថយន្តអគ្គិភ័យពន្លត់ចំនួន៥គ្រឿង រថយន្តកំពង់ផែស្វ័យត្ន១គ្រឿង PM ចំនួន២គ្រឿង, PLចំនួន២គ្រឿង ។ ករណីឆេះនេះ បណ្តាលមកពីផ្ទុះសេខ្សែភ្លើងពីផ្ទះ ប៉ាត់ អ៊ា ។ មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ៕

មតិយោបល់