ព័ត៌មានជាតិ

ជនជាតិចិន ១២នាក់ និងខ្មែរម្នាក់ ត្រូវនគរបាលឃាត់ខ្លួន នៅខេត្តព្រះវិហារ

ព្រះវិហារៈ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១១និង៣០នាទី កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកឆែប បានធ្វើការត្រួតពិនិត្យ និងឃាត់ខ្លួនជនបរទេស សញ្ជាតិចិនចំនួន ១២នាក់ (ស្រី ២នាក់) និងជនជាតិខ្មែរម្នាក់ (ជាអ្នកបើករថយន្តទៅទទួលជនជាតិចិនទាំង ១២នាក់) នៅចំណុចច្រាំងទន្លេ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ (ព្រុំដែនកម្ពុជា-ឡាវ) ដូចមានរាយនាមឈ្មោះ ខាងក្រោម៖
១/ Li Quan Gen ភេទប្រុស អាយុ ៣០ឆ្នាំ។
២/ Wang Jin ភេទស្រី អាយុ ២៤ឆ្នាំ។
៣/Wu Wei ភេទប្រុស អាយុ ២៩ឆ្នាំ។
៤/ Liu Zhe Ming ភេទប្រុស អាយុ ២៤ឆ្នាំ។
៥/ Han Zhi Jie ភេទប្រុស អាយុ ៣១ឆ្នាំ។
៦/ Li Wan Chai ភេទប្រុស អាយុ ៣១ឆ្នាំ។
៧/ Shi Wang ភេទប្រុស អាយុ ២៧ឆ្នាំ។
៨/ Xiao Chun Ling ភេទប្រុស អាយុ ៣០ឆ្នាំ។
៩/ Wang Hai ភេទប្រុស អាយុ ២៣ឆ្នាំ។
១០/ Ye Qi ភេទប្រុស អាយុ ២៩ឆ្នាំ។
១១/ Zhang Yin ភេទស្រី អាយុ ២៤ឆ្នាំ។
១២/ Deng Gutao ភេទប្រុស អាយុ ២៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EJ2528867។
១៣/ រ៉េត ស ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (ជាអ្នកបើករថយន្ត) ។ បច្ចុប្បន្ន ជនជាតិចិនទាំងអស់ខាងលើ សមត្ថកិច្ចជំនាញ និងអាជ្ញាធរខេត្ត បានយកទៅដាក់នៅដាច់ដោយឡែក នៅចត្តាឡីស័កកម្រិត២(ខេត្តព្រះវិហារ)៕

មតិយោបល់