ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! បញ្ឈរម៉ូតូចោលមុខផ្ទះអត់ដកសោ ត្រូវលោកចោរខ្ចីជិះ តែសំណាងល្អតាមទាន់យកមកវិញ

តាកែវ: នៅថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ម៉ោង ៣និង៣០នាទី ជនសង្ស័យម្នាក់ឈ្មោះ ង៉ិល ភ័ស្ភ ភេទប្រុស អាយុ ២៤ឆ្នាំ ទីលំនៅភូមិត្រពាំងខ្នារ ឃុំអង្គតាសោម បានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងម៉ាក ធូដេ ពណ៌ផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ 1CR-5352 ជារបស់ឈ្មោះ សេង សំណាង ភេទប្រុស អាយុ ៦២ឆ្នាំ នៅភូមិត្រពាំងខ្លូត ឃុំអង្គតាសោម ដែលបញ្ឈរទុកនៅមុខផ្ទះរបស់ខ្លួនដោយពុំបានដកសោចេញ ពេលជនសង្ស័យធ្វើសកម្មភាពលួចយកម៉ូតូជិះចេញ ម្ចាស់ម៉ូតូឃើញទាន់ក៏នាំគ្នាជិះដេញតាម លុះមកដល់ភូមិអង្គតសោម ត្រង់ចំណុចមុខអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សមត្ថកិច្ចក៏ស្ទាក់ឃាត់បាន។

បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងសាកសួរចម្លើយកសាងសំណុំរឿងទៅតាមនីតិវិធី៕

មតិយោបល់