ព័ត៌មានជាតិ

ដំណាំកញ្ឆាខុសច្បាប់៦ទីតាំង ត្រូវបានកម្លាំងសមត្ថកិច្ច រកឃើញដុតបំផ្លាញចោល

តាកែវ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃអង្គារ ០៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៧និង៣០នាទី ក្រោមការចង្អុលបង្ហាញពីសំណាកឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ។

លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំទាំង១២ បានឡើងរុករកកាប់ដុតបំផ្លាញដំណាំកញ្ឆា ដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន០៦ទីតាំង អាងស្តុបទឹក០០ នៅចំណុចទឹកត្របែក ស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលមានផ្ទៃដីប្រមាណ២៦៤ម៉ែត្រការ៉េ ។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងស្រាវជ្រាវស្វែងរកម្ចាស់ អ្នកដាំដំណាំកញ្ឆា ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕

មតិយោបល់