បាត់ដំបងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី នៅចំណុចក្រុមទី៤ ភូមិទួលទិល ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្តែង ។
នៅក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចយើងចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ម៉ៅ ឡេន ភេទស្រី អាយុ៤៧ឆ្នាំ មានទីលំនៅ ភូមិទួលទិល ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ២០កំណាត់ទុយោបឺត ទម្ងន់ ៣,០២ ក្រាម (ទាំងសំបក)។
ជនល្មើស និងវត្ថុតាងបច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ខេត្តបាត់ដំបង ៕
មតិយោបល់