ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ចុះលេងទឹករណ្ដៅ AX បណ្ដាលឲ្យលង់ស្លាប់ នៅខេត្តកំពង់ធំ

កំពង់ធំៈ នៅថ្ងៃពុធ០៨កើត ខែភទ្របទ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២០វេលាម៉ោង ៤និង០០នាទី មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០១លើក ស្ថិតនៅភូមិចុងដា ឃុំត្បូងក្រពើ ស្រុកសន្ទុក។

ជនរងគ្រោះឈ្មោះ ស៊ែ ពិសី ភេទប្រុស អាយុ ៤ឆ្នាំ។

មូលហេតុ៖ ចុះលេងទឹករណ្តៅអាអិច(AX)បណ្តាលឲ្យលង់ស្លាប់។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសលវិច័យ និងប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់