ពោធិ៍សាត់ៈ យោងតាមផេក អធិការដ្ឋាននគរបាលស្រុកក្រគរ បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង២៣ និង ០០នាទី មានជនសង្ស័យចំនួន០២នាក់ ធ្វើសកម្មភាពកាប់យកម៉ូតូ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ទីតាំងស្ថិតត្រង់ចំណុច លើកំណាត់ផ្លូវកៅស៊ូ មុខដេប៉ូលក់ឈើ ក្នុងភូមិទន្សាយគល់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ជនរងគ្រោះឈ្មោះ ឈិន រ៉ុង ភេទប្រុស អាយុ ២៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ជនសង្ស័យចំនួន០២នាក់ប្រុស៖ ១-ឈ្មោះ ប៉ិល សុភ័ណ្ឌ ភេទប្រុស អាយុ ៣៩ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានលំនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ (ជនដៃដល់) ។ ២-ឈ្មោះ ឡាយ រ័ត្ថា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរ មានទីលំនៅភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ (ជនទទួលផលចោរកម្ម) ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវកម្លាំងសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕




មតិយោបល់