ព័ត៌មានជាតិ

ឃាត់ខ្លួនសិស្សសាលា២នាក់ ករណីឆក់ទូរស័ព្ទដៃ

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូរឫស្សីទី៤ បានសហការជាមួយកម្លាំងល្បាត របស់អធិការដ្ឋាននគរបាល ខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទឆក់ទូរសព្ទដៃ នៅចំណុចមុខផ្ទះលេខ៦៦Eo ផ្លូវ ២១៧ ភូមិ៥ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖១-ឈ្មោះ ឡុង ស៊ុន ភេទប្រុស អាយុ១៤ឆ្នាំ ខ្មែរមុខរបរ សិស្សសាលា ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវជាតិលេខ៥ ភូមិ មិនចាំ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ,២-ឈ្មោះ សឿ ចាន់ឡឺ ភេទប្រុស អាយុ១៥ឆ្នាំ ខ្មែរ មុខរបរសិស្សសាលា ថ្នាក់ទី៩ ស្នាក់នៅផ្ទះលេខមិនចាំ ផ្លូវ ២៨៨ ភូមិមិនចាំ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង

ជនរងគ្រោះឈ្មោះ ព្រ ហ៊ីមសាម៉ា ភេទស្រី អាយុ២៨ឆ្នាំ ខ្មែរឥស្លាម មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ ៨ ផ្លូវជាតិលេខ៦ សង្កាត់ជ្រោយសង្វា ខណ្ឌជ្រោយសង្វា។

វត្ថុតាង និងសម្ភារ:ចាប់យកពីជនសង្ស័យរួមមាន៖១/ទូរសព្ទ័ម៉ាកអាយហ្វូន X MAX ពណ៌ខ្មៅ មានស៊ីម,២/ម៉ូតូ១គ្រឿងម៉ាក និចស៊េរី២០២០ ពណ៌ស ពាក់ផ្លាកលេខ ភ្នុំពេញ1IJ 1963 ជាមធ្យោបាយជនសង្ស័ជិះធ្វើសកម្មភាពឆក់ ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងចាត់ការតាម នីតិវិធីច្បាប់ ចំណែកទូរសព្ទ័ដៃ សមត្ថកិច្ចបានប្រគល់ឲ្យជនរងគ្រោះវិញ ៕

មតិយោបល់