ព័ត៌មានជាតិ

ប្ដីប្រពន្ធ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូ

សៀមរាបៈ នៅវេលាម៉ោង ៦និង០០នាទី កម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់សាលាកំរើក បានចុះស្រាវជ្រាវបង្ក្រាបករណីអំពើលួច(ម៉ូតូ)០១គ្រឿង ម៉ាក ស្កុបពី ស៊េរីឆ្នាំ ២០១១ ពណ៌សលាយផ្កាឈូក ពាក់ផ្លាកលេខ សៀមរាប ១L-៦២៩២ មានលេខតួនិងលេខម៉ាស៊ីនៈ ០១៣៦០១៧ ដែលជនសង្ស័យឈ្មោះ ឆេង ឌីណា ភេទស្រី អាយុ ៣១ ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ ប៉ូ សុងហុង ភេទប្រុសអាយុ ២១ ឆ្នាំ មានទីលំនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប។

ក្រោយធ្វើការសាកសួររបស់មន្ត្រីនគរបាលយុត្តិធម៌ ជនសង្ស័យបានសារភាពខ្លួនពិតជាបានប្រព្រឹត្តអំពើលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ហើយក្នុងប្រតិបត្តិការនោះមន្ត្រី បានដកហូតម៉ូតូរបស់ជនរងគ្រោះមួយគ្រឿងទៀតម៉ាឃ្លិច ដោយឃើញម៉ូតូឃ្លិចនោះមិនប្រក្រតី មន្ត្រីនគរបាលយុត្តិធម៌បានសួរពន្លាតទើបជនសង្ស័យសារភាពថាបានលួចគេនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំជាមួយនិងប្ដីរបស់ខ្លួន ហើយសមត្ថកិច្ចក៏បានបន្តស្រាវតាមចាប់ប្ដីជាជនសង្ស័យបន្តទើប។ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ក្រោយពីធ្វើការសាកសួររួច សមត្ថកិច្ចយើងបានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ការីម រ៉ូស្នា ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅពុំពិតប្រាកដ ក្រោយពីសាកសួរជនសង្ស័យខាងលើបានឆ្លើយសារភាពថា៖ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១និង៣០នាទីយប់ ខ្លួនបានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង ម៉ាកគ្លិច ដែលមានលេខតួនិងលេខម៉ាស៊ីន ០០១០៩៥៣ បានយកម៉ូតូពីផ្ទះសំណាក់ Dancing Frog (កង្កែបរាំ)ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប ជារបស់ជនរងគ្រោះឈ្មោះ Circourt David ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ក្រោយពីខ្លួនធ្វើសកម្មភាពរួចបានយកម៉ូតូទៅទុកនៅបន្ទប់ជួលស្ថិតនៅភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប។
-នៅរសៀសថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ មន្ត្រីផ្នែកជំនាញនគរបាលព្រហ្មទណ្ឌក្រុង សហការជាមួយមន្ត្រីទទួលជំនាញព្រហ្មទណ្ឌប៉ុស្ដិ៍កសាងសំណុំរឿងរួចរាល់ និងបញ្ជូនជនសង្ស័យទាំងពីរទៅសាលាដំបូងខេត្ត ធ្វើការផ្ដន្ទាទោសតាមច្បាប់។

-ចប់កិច្ចសហប្រតិបត្តិការ ដកហូតម៉ូតូទាំង ០២គ្រឿងខាងលើ មករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ជាបណ្តោះអាសន្នរង់ចាំធ្វើការប្រគល់ឲ្យជនរងគ្រោះយកទៅគ្រប់គ្រងថែរក្សាវិញ៕

មតិយោបល់